លទ្ធផលឆ្លងឆ្នាំហើយនៅភ្នំបូកគោ...ថ្ងៃឆ្លងឆ្នាំ សប្បាយ ជួបជុំ តែបើមើលលទ្ធផលក្រោយពេលឆ្លងឆ្នាំហើយ ហួសចិត្ត ងាកទៅណាក៏ឃើញតែសំរាមដែរ...
-

ទិដ្ឋភាពក្នុងថ្ងៃឆ្លងឆ្នាំ មានបងប្អូនជាច្រើន បានជួបជុំគ្រួសារ និងបានធ្វើដំណើរកម្សាន្តជាមួយគ្នាយ៉ាងសប្បាយរីករាយ ហើយក៏មានបងប្អូនជាច្រើន បានទៅឆ្លងឆ្នាំមួយមនុស្សជាទីស្រលាញ់ ដែលពោលពេញទៅដោយសេចក្តីសុខ ស្នាមញញឹម​ និងសុភមង្គល ។ បើនិយាយពីការធ្វើដំណើរកម្សាន្តវិញ មានបងប្អូនជាច្រើន បានធ្វើដំណើរកម្សាន្តទៅតាមតំបន់ និងខេត្តនានាដូចជា ខេត្តសៀមរាប ខេត្តកំពត កោះកុង ជាដើម ។

ក្រោយពីបានជួបជុំគ្នារួចរាល់ហើយ ក៏សាងភាពសប្បាយរីករាយអស់ពីចិត្ត ។ ការជួបជុំគ្នានេះ ពិតជាបានធ្វើឲ្យជីវិតមួយនេះកាន់តែមានន័យ និងមានអត្តន័យសម្រាប់ជីវិតមួយកម្រិតទៀត ។ តែអ្វីដែលជាបញ្ហាចោទ ក្រោយពីបានជួបជុំគ្នា គឺបានបន្សល់ទុក្ខនូវអនុស្សាវរីយ៍ដែលនឹកស្មានមិនដល់ នោះគឺបញ្ហាសំរាម។ 

សំរាម គឺជាបញ្ហាធំមែនទែន សំរាប់បងប្អូន និងប្រទេសជាតិ។ ម្នាក់ៗពេលញុាំជួបជុំសប្បាយក្អាកក្អាយ តែមិនបានគិតដល់ ទុក្ខលំបាករបស់មនុស្សនៅជុំវិញខ្លួនសោះ ។ គ្មានតែសំរាមដែលខ្លួនញុាំហើយ ទិញមកហើយ ក៏មិនព្រមយកទៅបោះចោល តើទុក្ខឲ្យអ្នកណាគេយកទៅបោះចោល? ឬមួយដឹងតែពីញុាំ ហើយក៏ទុក្ខឲ្យគេយកទៅបោះចោលឲ្យខ្លួនទៀត ចង់សួរថាធ្វើបែបនេះត្រូវទេ? 

ជាក់ស្តែងនៅក្នុងគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា "ផែ លៀក" បានបង្ហោះសារអមជាមួយនិងសំរាមជាច្រើន ដែលពួកគាត់បានបន្សល់ទុក្ខឲ្យ ក្រោយពីសប្បាយរួចមក។ ម្ចាស់គណនីហ្វេសប៊ុកបានរៀបរាប់ថា "ហេតុអ្វីមិនអាណិតដល់អ្នក សំអាតផង? តើពួកគាត់បានបង់ប្រាក់ខែអោយបុគ្គលិកនៅបូកគោឬ? ទើបគាត់ចោលសំរាមបែបនឹង? គ្រាន់តែយកសេវ៉ាទីតាំងបោះតង់បន្តិចបន្តួច ស្រាប់តែជេរបុគ្គលិកហើយគំរាមថតបង្ហោះហ្វេសបុក!"។

ទន្ទឹមនឹងនេះក៏មានបងប្អូនជាច្រើន បានចូលរួមបញ្ចេញមតិថា "ខ្ញុំឡើងទៅពេលព្រឹកអត់មានទេ តែយប់ឆ្លងឆ្នាំមានត្រូវពិចារ្យណា លើភ្នំបូកគោរ មានសេវាជួលតង់ ហើយពួកគាត់ក៏បោះតង់នៅនុង មានពេលខ្លះកុំអាលជេរ សូមគិតហើយវិភាគ. ពេលខ្លះវាជាការបំភាន់ភ្នែកចង់យកល្បីក៏មិនដឹង. នៅទីនោះបើមាមសេវាជួលតង់ក៏មានសេវា ប្រមូលសម្រាមដែរ កាលខ្ញុំទៅ គឺមានអ្នកសម្អាត តើ គ្រាន់តែពេលខ្លះវាច្រើនសម្អាតមិនទាន់ ក៏ថាបាន មើលតាមរូបភាព អ្នកទៅលេងប្រមូលទុក្ខមួយកន្លែង មួយកន្លែងដែរតើ គ្រាន់តែមិនបានវិចខ្ចប់អោយបានត្រឹមត្រូវ កុំផុសជាន់តែខ្មែរគ្នាឯង ហើយជេរតាគ្នាឯងនឹង"៕

ប្រភព៖ ផែ លៀក