មកទល់នឹងវេលាម៉ោង៥និង០០នាទីព្រឹក ថ្ងៃទី៤ ខែមករា ឆ្នាំ២០២០នេះ ក្រុមជួយសង្រ្គោះ រួមនិងកងកម្លាំងនគរបាល បានរកឃើញមនុស្សចំនួន២៥នាក់ហើយ ក្នុងនោះមានមនុស្សចំនួន១៨នាក់ដែលរស់រានមានជីវិត និង៧នាក់ទៀតបានស្លា ប់បាប់បង់ជីវិត នៅក្នុងហេតុការណ៍រលំបាក់អគារកម្ពស់៧ជាន់ នៅខេត្តកែប។

អគារនេះ ត្រូវបានសាងសង់រួចរាល់ប្រមាណជា៩០ភាគរយ ហើយដែលបាក់រលំនៅពេលដែលចាក់ប្លង់សេខាងលើបង្អស់ ដែលជាប្លង់សេ អគារកម្ពស់ទី៧ ទើបនឹងចាក់ថ្មី ហើយហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោងប្រមាណ ៤និង៣០នាទីល្ងាចថ្ងៃទី៣ ខែមករា ឆ្នាំ២០២០ ហើយក្នុងអគារនេះ ត្រូវបានគេសន្និដ្ឋានថា មានជនរងគ្រោះប្រមាណ២០ទៅ៣០នាក់ ដែលជាអ្នកម៉ៅការ និងកម្មករសំណង់ដែលកប់នៅក្នុងនេះ។

ក្នុងនាមជាសិល្បករ សិល្បការនី អ្នកនាង ខាត់ សុឃីម ក៏បានបង្ហោះសារចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំ ចំពោះករណីរលំបាក់ស្រុតអគារ៧ជាន់ ដែលស្ថិតនៅក្នុងខេត្តកែប។ អ្នកនាង បានបង្ហោះសារថា "ក្នុងនាមជាសិល្បៈការនីនិងជាប្រជាជនម្នាក់ នាងខ្ញុំសូមចូលរួមលោកស្ដាយ ចំពោះហេតុការណ៍ស្រុត អាគារកម្ពស់៧ជាន់ នៅខេត្តកែប សូមទេវត្តាជួយថែរក្សារបងប្អូនកម្មករ ឲ្យនៅមានជីវិតគ្រប់ៗគ្នាផង? ?? "។










ប្រភព៖ ខាត់ សុឃីម