ហ្វេសប៊ុក ៖ រូបភាពប៉ុន្មានសន្លឹកត្រុវបានគេចែករំលែកពេញបណ្តាញសង្គមហ្វេសប៊ុក រូបភាពដែលពោពេញទៅដោយអត្ថន័យដែលបានបង្ហាញពីទឹកចិត្តរបស់ម្តាយ ការស្រលាញការបារម្ភណ៍ការអាណិតគឺមានចំពោះកូនជានិច្ចទោះម្តាយស្ថិតនៅក្នុងសភាពបែបណាក៏ដោយ ។

ស្ត្រីម្នាក់បានកំពុងតែធ្វើឲ្យមហាជនជាច្រើននាក់បានមានអារម្មណ៍ក្តុកក្តួលដោយសារតែទង្វើរបស់គាត់ តាមរយៈរូបភាពដែរបំបៅដោះកូន ទាំងខ្លួនគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍នៅតាមផ្លូវខ្លួនត្រូវរបួសពេញខ្លួន ព្រោះខ្លាចកូនយំ ខ្លាចកូនឃ្លាន នេះហើយទឹកចិត្តរបស់អ្នកម្តាយដែរជាអ្នកមានគុណដ៏ធំធេងបំផុតនៃយើងជាកូនៗ ។

បន្ទាប់ពីឃើញដូច្នេះហើយមានមហាជនជាច្រើនបានសម្តែងអារម្មណ៍អាណិតអាសូរយ៉ាងខ្លាំងទៅស្ត្រីម្នាក់នោះ ដូច្នេះហើយសូមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នាដើម្បីកំឲ្យកើតមានគ្រោះថ្នាក់ចរាចរណ៍ នៅលើដងផ្លូវដោយប្រការណាមួយ ដែលធ្វើឲ្យខូចខាតសម្ភារះនិងពេលវេលា ជាពិសេសគឺអាយុជីវិតរបស់លោកអ្នក ៕
