កាលពីថ្ងៃ០៤ ខែមករា ឆ្នាំ២០២០ មានបុរសម្នាក់ ដើរកាន់ជំពាមកៅស៊ូ បាញ់ព្រាបតាមផ្លូវ ធ្វើឲ្យអ្នកធ្វើដំណើរតាមដងផ្លូវ គេចគ្នាពេញផ្លូវ ពេលខ្លះក៏ត្រូវម៉ូតូ ហើយពេលខ្លះក៏ត្រូវឡាន ផងដែរ។ បើយោងតាមគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា ស៊រ គាត់បានធ្វើបង្ហោះសារថា "បុរសម្នាក់កាន់ជំពាមកៅស៊ូដេីរបាញ់ព្រាបតែបែរជាត្រូវឡានត្រូវម៉ូតូទៅវិញ....
ខេត្តព្រះសីហនុ-នៅវេលាម៉ោង១០និង០០នាទី ថ្ងៃទី៤ខែមករាឆ្នាំ២០២០ បងប្អូនពលរដ្ឋបានអោយដឹងថា បុរសម្នាក់ កាន់ ជំពាមកៅស៊ូ ដេីរបាញ់ព្រាបនៅម្តុំផ្សារលេី ដែលពេលខ្លះបណ្ដាលអោយ អ្នកធ្វេីដំណេីរតាមផ្លូវនោះ កិចនិងគ្រាប់ជំពាមកៅស៊ូរបស់គាត់គ្រប់ៗគ្នា ខ្លះត្រូវម៉ូតូខ្លះត្រូវឡាន ដែលនេះជាក្ដីបារម្ភពេលពួកគាត់ធ្វេីដំណេីរតាមនោះគ្រប់ៗគ្នា ..។ សូមបញ្ជាក់ផងដែលថា សកម្មភាពបុរសម្នាក់នេះតែងតែ ដេីរបាញ់ព្រាប នៅចំណុចនោះជារឿងរាល់ថ្ងែ..។សូមអរគុណ។

ទន្ទឹមនឹងនេះ ក៏មានបងប្អូនជាច្រើនបានឲ្យដឹងថា បុរសដែលគេធ្វើការបង្ហោះនេះ គាត់ឈ្មោះសោម សារ៉ាត ជាមនុស្សវិកលចរិតទេ។ ហើយក៏មានអ្នកផ្សេងទៀតបានអះអាង ដូចជាពាក្យសំដីរបស់បងប្រុសខាងលើដែរ គឺគាត់ជាមនុស្សវិកលចរិតទេ៕




ប្រភព៖ ស៊រ