សម្តេចម៉ែ សព្វព្រះរាជហឫទ័យ ឧបត្ថម្ភព្រះរាជទ្រព្យ២ម៉ឺនដុល្លារ ដល់ជូនរងគ្រោះ ក្នុងឧបទ្ទវហេតុ បាក់រលំអគារ នៅខេត្តកែប...
-

ភ្នំពេញ៖ គិតរហូតដល់ម៉ោង៨ និង២០នាទីព្រឹក ថ្ងៃទី០៥ ខែមករា ឆ្នាំ២០២០នេះ ក្រុមអ្នកជួយសង្រ្គោះចម្រុះ បានរកឃើញជនរងគ្រោះដែលកប់នៅក្នុងគំនរអគារកម្ពស់៦ជាន់ រលំបាក់នៅខេត្តកែប ចំនួន៤៥នាក់ហើយ ដែលក្នុងនោះមានជនរងគ្រោះ២២នាក់បានស្លា ប់ អ្នកនៅរស់រានមានជីវិត២៣នាក់។

សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ទ្រង់បានសព្វព្រះរាជហឫទ័យ ប្រោសព្រះរាជទាន ព្រះរាជទ្រព្យចំនួន២ម៉ឺនដុល្លារអាមេរិក ដើម្បីឧបត្ថម្ភដល់ជូនរងគ្រោះដែលក្នុងឧបទ្ទវហេតុ បាក់រលំអគារកម្ពស់៦ជាន់ នៅខេត្តកែប។

ឧបទ្ទវហេតុបាក់រលំអគារនៅខេត្តកែបនេះ មានសប្បុរសជនជាបន្តបន្ទាប់ បានចូលរួមឧបត្ថម្ភដល់ជនរងគ្រោះ តាមរយៈសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានអញ្ជើញចុះទៅកាន់ទីតាំងអគារបាក់រលំ នៅខេត្តកែបដោយផ្ទាល់។ ចំនួនទឹកប្រាក់ឧបត្ថម្ភបានកើនឡើងដល់ សរុបរួម៖ ជាង១លាន៨សែនដុល្លារ។

ប្រភព៖ freshnewsasia