លោក សាន ប៊ុនធឿន ត្រូវសម្តេចហ៊ុន សែន ស្តីឲ្យឡើងស្ពឹកមុខរឿងផឹកស្រវឹងទៅឡាយវិដេអូជេគេ (វិដេអូ)
ស៊ីហៀង
-

ភ្នំពេញ៖ ថ្លែងនៅក្នុងជំនួបជាមួយអ្នកសារព័ត៌មានជិត៦ពាន់នាក់ នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៩នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានសម្តែងការសោកស្តាយ និងប្រតិកម្មមួយចំនួនទៅនឹងភាពឆ្គាំឆ្គងរបស់អ្នកព័ត៌មានតាមដែលផ្សាយផ្ទាល់ ឡាយ តាមបណ្តាញសង្គម ហ្វេសប៊ុក ដែលប្រើឥរិយាបថខ្វះក្រមសីលធម៌វិជ្ជាជីវៈ ។

យ៉ាងណាមិញការប្រតិកម្មរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី បានធ្វើឡើងបន្ទាប់ពីសម្តេចបានឃើញអ្នកព័ត៌មានដែលប្រើបណ្តាញសង្គម ហ្វេសប៊ុក នេះ បានជេរប្រមាថដល់ជនដទៃ និងធ្វើសកម្មភាពមួយចំនួនខ្វះក្រមសីលធម៌វិជ្ជាជីវៈ ។ទន្ទឹមនិងនេះដែររទាក់ទងទៅនឹងការស្នើសុំរបស់រដ្ឋមន្ត្រីក្រសួងព័ត៌មាន អោយមានមេធាវីការពារក្តីដល់អ្នកសារព័ត៌មាននោះ សម្តេចតេជោបានសម្រេចជួយការពារដោយមានលក្ខខ័ណ្ឌ ដោយផ្អែកទៅតាមអង្គហេតុ និងអង្គច្បាប់ មិនមែនការពារអ្នកសារព័ត៌មានដែលគ្មានក្រមសីលធម៌ ឬគ្មានវិជ្ជាជីវៈសារព័ត៌នោះឡើយ។ ជាមួយគ្នានេះ សម្តេចតេជោក៏បានចាត់អោយលោក គី តិច ដែលជាមេធាវីរបស់សម្តេចផ្ទាល់ទទួលពិនិត្យលើរឿងនេះដោយផ្អែកទៅតាមអង្គហេតុ និងអង្គច្បាប់។