កក្រើកជាមួយ បទថ្មីបែបកំប្លែង "ប្ដីក្លាហាន" របស់នាយ គ្រឿន និងលោក អ៊ាម វន្នី នៅដើមឆ្នាំ២០២០នេះ (វិដេអូ)
ស៊ីហៀង
-

ភ្នំពេញ៖ នៅដើមឆ្នាំ២០២០នេះ MV បទចម្រៀងស្នាដៃនិពន្ធថ្មី បែបកំប្លុកកំប្លែង និងពីរោះ ចំណងជើងថា "ប្តីក្លាហាន" បានចេញជាផ្លូវការ នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០ នេះ ដែលជាសំនៀង និងសម្ដែងដោយ នាយ គ្រឿង និងលោក អ៊ាម វន្នី ព្រមទាំងតារាសម្ដែងមួយចំនួនទៀត។

ប្រិយមិត្តច្បាស់ជាសើច ជាមួយនឹងតារាកំប្លែង នាយ គ្រឿន ពេលនេះលោក បានបង្ហើរសំនៀង ជាមួយលោក អ៊ាម វន្នី។ មិនត្រឹមតែប៉ុណ្ណោះ ទើបតែបង្ហោះបានប៉ុន្មានម៉ោង មានប្រិយមិត្តអ្នកគាំទ្រជាច្រើន បានបញ្ចេញមតិកោតសរសើរបទថ្មីនេះថា ពិតជាសម្ដែងបានល្អ ដោយសារតែភាពប៉ិនប្រសព្វរបស់តារាសម្ដែង និងចម្រៀង នាយ គ្រឿន និងលោក អ៊ាម វន្នី អមទាំងតួសម្ដែងស្រីផងដែរ។

ផលិតកម្ម Makod Media តែងតែនាំមកជូនប្រិយមិត្តអ្នកស្លាប់នូវបទចម្រៀងថ្មីៗ Original កើតចេញពីស្នាដៃនិពន្ធរបស់ក្រុមការងារ ដែលមានទេព្យកោសល្យ ដើម្បីធ្វើឱ្យបទចម្រៀងនីមួយៗ មានភាពពីរោះរណ្ដំ និងជក់ចិត្តសម្រាប់មនុស្សគ្រប់វ័យ ស្ដាប់ហើយចង់ស្ដាប់ទៀត។ចង់ដឹងបទចម្រៀង "ប្ដីក្លាហាន" មានអត្ថន័យ និងពីរោះយ៉ាងណា តោះទស្សនា MV ខាងក្រោមនេះ៖