នៅព្រឹកនេះ ជនសង្ស័យ ស៊ិន ស្រីនាង ត្រូវបានបញ្ជូនទៅតុលាការហើយ...
ស៊ីហៀង
-

ភ្នំពេញ៖ សមត្ថកិច្ចនគរបាលខណ្ឌមានជ័យ បានធ្វើការបញ្ជូនខ្លួន ស្ត្រីជាជនសង្ស័យម្នាក់ដែលត្រូវជាម្តាយរបស់តារាចម្រៀង ពេជ្រ សូលីកា ទៅកាន់តុលាការដើម្បីចាត់ការតាមច្បាប់ ក្រោយបានធ្វើសកម្មភាពសម្លា ប់លើស្រ្តីម្នាក់យ៉ាងរ ន្ធ ត់នៅក្នុងផ្ទះរបស់ខ្លួន នៅព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០នេះ ដែលរឿងមួយនេះបានកើតឡើងនៅចំណុចក្នុងផ្ទះលេខL៤២A ផ្លូវលេខV១៦A ក្នុងបុរីវីឡាTown ភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

គួរបញ្ជាក់ផងដែរថា ជនរងគ្រោះដែលត្រូវជនសង្ស័យធ្វើសកម្មភាពសម្ លាប់ មានឈ្មោះ ងិន សុខលី ភេទស្រី អាយុ៥០ឆ្នាំ ស្នាក់នៅផ្ទះលេខ៥៩ ផ្លូវលេខ១៣៤ សង្កាត់ ផ្សារដេប៉ូ២ ខណ្ឌ ទួលគោក រាជធានីភ្នំពេញ មុខរបរ លក់កាហ្វេនៅក្នុងផ្សារដេប៉ូ (ស្ លាប់ដោយមានស្នាមចងដៃទាំងសងខាង បណ្តាលឲ្យដាច់រលាត់ស្បែក និង មានស្នាមដាច់រលាត់ស្បែកក្រោមភ្នែកទាំងសងខាង) ។ ចំណែកជនសង្ស័យមានឈ្មោះថា ស៊ិន ស្រីនាង ភេទស្រី អាយុ ៤៥ ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះកើតហេតុខាងលើ ។ 

ចំណែកសម្ភារៈបាត់បង់រួមមាន ចិញ្ចៀនពេជ្រចំនួន០២វង់ (០១វង់មានដាំពេជ្រធំល្មមចំនួន០៣គ្រាប់ និង០១វង់ទៀតមានដាំពេជ្រតូចៗចំនួន០៣ជួរ ) ។ បន្ទាប់ក៏ត្រូវសមត្ថកិច្ចបានរកឃើញ ក្រោយពីបានចង្អុលបង្ហាញពីគ្រួសារជនរងគ្រោះ ទើបស្រ្តីជនសង្ស័យបានសារភាពថា ខ្លួនយកទៅបញ្ចាំ ។

បើយោងតាមប្រភពពីកន្លែងកើតហេតុ បានប្រាប់ថា មុនពេលកើតហេតុ ជនរងគ្រោះបានជិះម៉ូតូ០១គ្រឿងម៉ាកសេ១២៥ ពណ៌ខ្មៅ ម្នាក់ឯងមកលេងផ្ទះរបស់ជនសង្ស័យនៅចំណុចផ្ទះកើតហេតុ។ ពេលនោះជនសង្ស័យបានឃើញជនរងគ្រោះពុំមានពាក់ចិញ្ចៀនពេជ្រទាំង០២វង់ដូចធម្មតា។ជនសង្ស័យក៏បានទារលុយចំនួន១៥០០០ដុល្លារ ដែលឲ្យយកទៅរកស៊ីចងការ ពីជនរងគ្រោះមកវិញ តែជនរងគ្រោះមិនព្រមឲ្យ ក៏មានទំនាស់វាយប្រតាយប្រតប់គ្នា ខណៈនោះជនរងគ្រោះមានអាការៈទន់ដៃ.ជើង ដូចមនុស្សស្រវឹងស្រាជោគជាំ ជនសង្ស័យបានយកខ្សែអាវធ្វើពីក្រណាត់ចំនួន០១ខ្សែ មកចងដៃជនរងគ្រោះទៅក្រោយ ហើយចាប់ក្បាលសង្កត់មុខផ្ទប់ជាមួយខ្នើយកើយ រហូតថប់ដង្ហើមស្លាប់ ទើបជនសង្ស័យបានស្រាយខ្សែដៃជនរងគ្រោះ រួចរៀបចំដាក់សពឲ្យដេកដូចមនុស្សធម្មតា ៕