ម្តាយប្រមឹក ផឹកមិនខ្វល់ពីកូន ទុកគ្នាឲ្យ ដាច់បាយដាច់ទឹក រាល់ថ្ងៃមកពីផឹកស្រាវិញ វា យ ធ្វើបាបកូនទៀត
ស៊ីហៀង
-

ហ្វេសប៊ុក ៖ ក្មេងប្រុសស្រី២នាក់ដែលជាបងប្អូននិងគ្នាត្រូវបានម្តាយទុកចោលឲ្យនៅតែលតោលដាច់បាយដាច់ទឹករាល់ថ្ងៃ មិនដឹងថាគ្នាឃ្លានយ៉ាងណាទេ ។គួរបញ្ចាក់ផងដែរថា ក្មេង២នាក់នេះ ត្រូវបានគេស្គាល់ថា ពួកគេទាំង២នាក់នេះរស់នៅផ្ទះជួលនៅគេទល់មុខផ្សារស៊ីឡិប ផ្លូវត្រសក់ផ្អែម មានតែម្តាយ អត់មានឳពុកទេ  អត់ដែលបានស្គាល់សាលារៀនហ្នឹងគេទេ ហើយមានបុរសម្នាក់ផឹកស្រវឹងនៅក្បែរហ្នឹងសតិមិនគ្រប់មកវា យធ្វើបា បក្មេង២នាក់នេះទៀត ។

នេះបើយោងទៅតាមការបញ្ចាក់យ៉ាងច្បាស់ៗពីសំណាក់គណនីហ្វេសប៊ុកដែលមានឈ្មោះថា Lim Puthisith បានធ្វើការរៀបរាប់ពីជីវិតប្រចាំថ្ងៃរបស់ក្មេងទាំងពីរនាក់នេះឲ្យមហាជននៅលើបណ្តាញសង្គមហ្វេសប៊ុកបានដឹងថា ៖  ពីរនាក់បងប្អូននៅផ្ទះជួលគេទល់មុខផ្សារស៊ីឡិប ផ្លូវត្រសក់ផ្អែម មានតែម្តាយ អត់មានឳពុកទេ ពេលថ្ងៃឡើងម្តាយដើរចោល យប់ឡើងពេលមកវិញផឹកស្រវឹងហើយទុកកូនចោល ឥឡូវនេះរកតែបាយញ៉ំាក៏អត់មានដែរ បានអ្នកជិតខាង និងអ្នកលក់ដូរក្បែរហ្នឹង គេឲ្យរបស់ញ៉ំាបន្តិចបន្តួច អត់មានស្គាល់សាលារៀនហ្នឹងគេទេ ហើយឥឡូវនេះ មានអាមួយផឹកស្រវឹងនៅក្បែរហ្នឹងសតិមិនគ្រប់មកវា យធ្វើបា បទៀត ។ 

ក្មេងទាំងពីរនាក់នេះ បើមិនមានអង្គការណាមួយយកទៅចិញ្ចឹមទេ គឺក្មេងទាំងពីរ នេះចប់ហើយ សំខាន់រកតែបាយហូបមិនបាន ហើយមានអាអ្នកមកវាយធ្វើបាបគ្នាទៀត ។ ពេលឃើញសកម្មភាពអប្បាញ់ម៉ិញនេះ មានអារម្មណ៍ឡើងក្តុកក្នុងចិត្តតែម្តង អាណិតខ្លាំងណាស់ ថ្ងៃស្អែកចាំមើលបើឃើញអាឆ្កួតម៉ិញហ្នឹងវាហ៊ានតែមកវាយធ្វើបាបក្មេងទាំងពីរនេះទៀត មានតែប្តឹងប៉ូលីសហើយមើលទៅ ??? ៕