អាណិតណាស់! ពេជ្រ សូលីកា ធ្លាក់ខ្លួនឈឺ ខណៈដែលកំពុងមានផ្ទៃពោះ ក្រោយម្តាយខ្លួនប្រព្រឹត្តិរឿងដែលសង្គមស្អប់ខ្ពើម...
សីហា
-

ប្រិយមិត្តមួយចំនួនប្រាកដជាដឹងហើយថា រឿងរ៉ាវដ៏ក្តុកក្តួលបានកើតឡើងចំពោះ តារាចម្រៀង ពេជ្រ សូលីកា ដោយម្តាយរបស់ខ្លួនបាន បានស ម្លាប់ស្ត្រីម្នាក់រីវ័យ៥០ឆ្នាំ នៅបុរីមួយកន្លែង ក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ នៅពេលនេះសមត្ថកិច្ចបានវែកមុខជនដៃដល់ឃើញហើយ និងបាននាំយកជនដៃដល់រូបនោះ ទៅធ្វើត្រាប់សកម្មភាពដែលខ្លួន បានធ្វើស ម្លា ប់ជងរងគ្រោះផងដែរ នៅព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០២០នេះ។

សមត្ថកិច្ចបានបញ្ជាក់ថា ជនរងគ្រោះដែលស្លាប់មានឈ្មោះ ងិន សុខលី ភេទស្រី អាយុ៥០ឆ្នាំ ជនជាតិខ្មែរ ទីលំនៅផ្ទះលេខ59 ផ្លូវលេខ134 សង្កាត់ ផ្សារដេប៉ូ2 ខណ្ឌ ទួលគោក រាជធានីភ្នំពេញ មុខរបរ លក់កាហ្វេនៅក្នុងផ្សារដេប៉ូ បានដេក ស្លា ប់ទីលំនៅផ្ទះលេខ L42A ផ្លូវលេខV16A (បុរីវីឡាថោន) ភូមិទួលរកា សង្កាត់ ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដោយមានស្នាមចងដៃទាំងសងខាង បណ្តាលឲ្យដាច់រលាត់ស្បែក និងមានស្នាមដាច់រលាត់ស្បែក ក្រោមភ្នែកទាំងសងខាងផងដែរ។ ប្រភពព័ត៌មានបង្ហើបឲ្យដឹងថា ជនស ង្ស័យជាម្តាយរបស់តារាចម្រៀងល្បីឈ្មោះ ពេជ្រ សូលិកា ។

យ់ាងណាមិញ ពេជ្រ សូលីកា បានកើតកើតទុក្ខក្រៀមក្រំជាខ្លាំង ក៏បានអ្នកលេងក្នុងបណ្តាញសង្គមហ្វេសប៊ុកបានបង្ហោះរូបភាពរបស់ពេជ្រ សូលីកា  ដែលកំពុងតែធ្លាក់ខ្លួនឈឺ មានបិទបន្ទះបញ្ចុះកម្ដៅលើថ្ងាស គេងលើសាឡុង ហើយស្ដាប់បទ រឹងមាំថែមទៀតផង។យ៉ាងណាមិញ ក្រោយពីមានរឿងអកុសលផ្ទួនៗ បែបនេះភ្លាម ធ្វើឲ្យហ្វេនៗមួយចំនួន បានអាណិងនិងព្រួយបារម្ភដល់ តារាអភ័ពរូបនេះយ៉ាងខ្លាំង ព្រមទាំងបានសរសើរពី គូដណ្ដឹងរបស់នាង ដែលនៅមើលថែ នាងជាប់តែម្ដង៕

ប្រិយមិត្តចង់ជ្រាបច្បាស់សូមទស្សនារូបភាពខាងក្រោមនេះ