សិស្សសាលា នាំគ្នាស្រែកភ្ញាក់ផ្អើល បន្ទាប់ពីព្រះសង្ឃ ឡើងបើករថយន្តដោយខ្លួនឯងយ៉ាងប្រងើយ យីពិតជាឡូយមែន (វិដេអូ)
ស៊ីហៀង
-

កំពង់ចាម ៖ ភ្ញាក់ផ្អើលមិនស្ទើទេ បន្ទាប់ពីមានវិដេអូមួយឃ្លីបរបស់ព្រះសង្ឃត្រូវបានគេនាំគ្នាធ្វើការចែករំលែកជាច្រើនសន្ធឹកសន្ធាប់នៅលើបណ្តាញសង្គមហ្វេសប៊ុក ហើយថែមទាំងធ្វើឲ្យមហាជនគ្រប់គ្នានាំគ្នាលាន់មាត់ថា ( អីយ៉ាស់ លោកសាហាវណាស់លោកបើកឡានទំនើបខ្លួនឯង ឡូយអស់ទាស់ម៉ង)។

យ៉ាងណាមិញចំពោះវិដេអូមួយឃ្លីបនេះត្រូវបានបង្ហោះដោយគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Ly Pov ដោយគណនីហ្វេសប៊ុកមួយនេះ បានកំពុងធ្វើឲ្យមហាជនភ្ញាក់ផ្អើលសារជាថ្មីជាមួយវិដេអូមួយឃ្លីបដែលបង្ហាញពីសកម្មភាពរបស់ព្រះសង្ឃមួយអង្គឡើងបើកឡានទំនើបមួយគ្រឿងដោយខ្លួន និងត្រឹមតែបង្ហោះវិដេអូទេ គណនីហ្វេសបុក Ly Pov នេះក៏ថែមទាំងបានភ្ចាប់មកជាមួយនិងសារមួយឃ្លារដ៏ខ្លីផងដែរដោយគណនីហ្វេសប៊ុកមួយនេះបានសរសេរបង្ហោះជាសារធារណះយ៉ាងដូច្នេះថា ៖ ព្រះសង្ឃទំនើបបើកបររថយន្តដោយខ្លួនឯងក្រុងកំពង់ចាមយើងណឹង ។

ទន្ទឹមនិងនេះដែរបន្ទាប់ពីបានទស្សនាវិដេអូមួយឃ្លីបនេះហើយមានមហាជនជាច្រើនដែរនិយមនិងគ្រាំទ្រប្រើប្រាស់នៅបណ្តាញសង្គមហ្វេសប៊ុក បាននាំគ្នាធ្វើការចែករំលែកនៅវិដេអូមួយឃ្លីបនេះតៗគ្នាជាច្រើនរហូតដល់រាប់ពាន់នាក់និងមានសំនួរមួយឃ្លារសួរទៅកាន់ព្រះសង្ឃថា តើលោកសង្ឃអាចបើកឡានដោយខ្លួនឯងបានដែរឬទេ ? ហើយតើអាចខុសនិងវិន័យរបស់ព្រះដែរឬទេ ? ចំពោះសំនួរនេះ យើងនៅមិនទាន់ដឹងថា ចម្លើយយ៉ាងណាទេ ដូច្នេះហើយមានតែព្រះសង្ឃទេដែរដឹងច្បាស់ ៕ សូមទស្សនាវិដេអូខាងក្រោម៖