ពិតជាស្អាតមែន Jessie គឺជាបេក្ខភាពប្រកួតបវរកញ្ញាភេទទីបីកម្ពុជា Miss Queen Cambodia ឆ្នាំ 2020
ស៊ីហៀង
-

ហ្វេសប៊ុក​ ៖ ប្លែកភ្នែកមិនស្ទើទេសម្រាប់មហាជនបន្ទាប់ពីបានគយគន់នៅសម្រស់ដ៏សែនស្រស់ស្អាតរបស់ បវរកញ្ញាភេទទីបីកម្ពុជា រួចហើយ ព្រះអើយមិននិកស្មានថា Jessie នាងមានសម្រស់ស្រស់ស្អាតខ្លាំងបែបនេះសោះ បើមិនប្រាប់ថានាងជាភេទទី៣ មហាជនភាគច្រើនច្បាស់ជាច្រឡំហើយថានាងជាមនុស្សស្រីពិត ។

ទន្ទឹមនិងនេះដែរ Jessie មិនត្រឹមតែមានសម្រស់ស្អាតនោះទេ ហើយនៅក្នុងពេលខាងមុខនេះ Jessie និងក្លាយជា បេក្ខភាពប្រកួតបវរកញ្ញាភេទទីបីកម្ពុជា Miss Queen Cambodia ឆ្នាំ 2020 ផងដែរ ។

យ៉ាងណាមិញនេះបើយោងទៅតាមគណនីហ្វេសប៊ុកផេកផ្លូវការមួយដែលមានឈ្មោះថា Team Cambodia បានធ្វើការបង្ហោះរៀបរាប់ឲ្យដឹងនៅលើបណ្តាញសង្គមហ្វេសប៊ុកថា ៖ 006. Jessie Jessie Jessie នាងមានអាយុ 24ឆ្នាំ នឹងកម្ពស់ 1.68 cm ដែលជាបេក្ខភាពប្រកួតបវរកញ្ញាភេទទីបីកម្ពុជា Miss Queen Cambodia ឆ្នាំ 2020! តេីនាងអាចគ្រងម្កុដ ហេីយតំណាងជាតិអោយកម្ពុជាក្នុងការប្រកួត បវរកញ្ញាភេទទីបីអន្តរជាតិ Miss International Queen នៅឯប្រទេសថៃក្នុងឆ្នាំ 2021 ខាងមុខនេះបានដែលរឺទេ? ៕