អូនស្អាតទេបងៗ...ហាមសើចអូន ព្រោះឈុតនេះ អូនស្លៀកទៅញុាំការទេ...
ស៊ីហៀង
-

បងប្អូនជាច្រើនប្រាកដជាបានស្គាល់ ក្មួយប្រុសម្នាក់ ដែលមានមាឌត្រលុកត្រលុន គួរឲ្យស្រលាញ់ ដែលរូបភាពរបស់ក្មួយនីមួយៗ ទទួលបានការចុច like និង​ comment ជាច្រើន នៅលើបណ្តាញសង្គមហ្វេសប៊ុក ។

ក្មួយប្រុសរូបនោះ ត្រូវបានគេស្គាល់តាមរយៈហ្វេសប៊ុកមួយដែលមានឈ្មោះថា ហ៊ា ប៊យ Hea Boy ។ ជាក់ស្តែងកាលពីថ្ងៃម្សិលមិញនេះ នៅក្នុងគណនីហ្វេសប៊ុកខាងលើ ក្មួយប្រុសរូបនេះ ត្រូវបានលោកមានគុណ បានធ្វើការបង្ហោះរូបភាពរបស់ហ៊ា ប៊យ នៅក្នុងឈុតពណ៏ស្វាយវែង ត្រូវបានក្មួយប្រុសស្លៀកយ៉ាងស្រស់ស្អាត និងគួរឲ្យក្នាញ់ខ្លាំងណាស់។ 

ដោយឡែកនៅក្នុងគណនីហ្វេសប៊ុក Hea Boy ហ៊ា ប៊យ បានរៀបរាប់ថា "ហាមសើច ព្រោះត្រូវញុាំការថ្ងៃសៅរ៍នឹង"។ នៅក្នុងការស្លៀកឈុតសំលៀកបំពាក់មួយឈុតនេះ បានធ្វើឲ្យមហាជនមានការចាប់អារម្មណ៍ និងសរសើរដល់ក្មួយប្រុស យ៉ាងខ្លាំង ថាស្រស់ស្អាត។ មានបងប្អូនចូលមកខមិនថា "ដូចកូនស្រីណាស់ លោកអើយ... ហ៊ា ប៊យ ហើយម៉េចអញ្ចឹង អូន ចង់ស្លៀក រ៉ូប នឹងមែន ? ?????"៕

ប្រភព៖ Hea Boy ហ៊ា ប៊យ