ក្មេងដែលកំពុងលំបាក គ្នាចង់រៀនណាស់ អគុណទឹកចិត្តលោកស្នងការ ខេត្តកំពង់ចាម ដែលបានផ្តល់អនាគតដល់ក្មេងម្នាក់នេះ ( ប្រុសម៉ាប់ វៃសារ៉ាស្បែកជើង)
ស៊ីហៀង
-

កំពង់ចាម ៖​ អីយាពិតជាសប្បាយចិត្តនិងរីករាយខ្លាំងបំផុត ដែលឃើញប្អូនប្រុសម្នាក់នេះគាត់បានចូលរៀន ហើយមានអាហាញាំគ្រប់គ្រាន់ និងមានកន្លែងគេងត្រឹមត្រូវ ។

ប្រុសម៉ាប់វៃសារ៉ាស្បែកជើង អ្នកកំពង់ចាម មួយចំនួនភាគច្រើនច្បាស់ជាបានស្គាល់ហើយថាគាត់ជាក្មេងបែបណា ប្រុសម៉ាប់ម្នាក់នេះ មានការតស៊ូរនៅក្នុងជីវិតខ្លាំងណាស់ ពីមួយថ្ងៃទៅមួយថ្ងៃប្អូនប្រុសម្នាក់នេះត្រូវជួបរឿងរ៉ាវជាច្រើននៅក្នុងជីវិត ថ្វៃត្បិតតែគាត់ជាក្មេងប្រុសដែលមានភាពលំបាកក៏ពិតមែន តែក្មេងប្រុសម្នាក់នេះតែងតែធ្វើឲ្យមនុស្សជំវិញខ្លួនមានភាពសប្បាយរីករាយ និងស្រលាញ់ចូលចិត្តខ្លួនជានិច្ចគាត់ជាក្មេងដែរមានប្រជាប្រិយ៍និយាយលេងច្រើន និងគោរពអ្នកដ៏ទៃខ្លាំងណាស់​  ។

យ៉ាងណាមិញនេះបើយោងទៅតាមកាបង្ហោះរៀបរាប់ពីគណនីហ្វេសប៊ុកផេកផ្លូវការមួយដែលមានឈ្មោះថា កំពង់ចាម កំពង់ចិត្ត បានធ្វើការបង្ហោះពីប្អូនប្រុសម្នាក់នេះយ៉ាងដូច្នេះថា ៖ ប្រុសម៉ាប់​វៃសារ៉ាស្បែកជេីង​ ឡូវនេះបានចូលរៀន​ មានអាហាញាំគ្រប់គ្រាន់​ រូបរាងធំជាងមុ​ន​ ដោយមានការទំនុបបំរុងពីលោកស្នងការ​ និងមន្រី្តនគរបាលខេត្តកំពង់ចាម​ ៕