សូមចូលរួមរំលែកទុក្ខផង...សង្ឃឹមថាសមត្ថកិច្ចនឹងវែកមុខជនបង្កឃើញក្នុងពេលឆាប់ៗនេះ ដើម្បីរកយុត្តិធម៏ ជូនជនរងគ្រោះ ស៊ុន ឌីណា ដែលជានិស្សិតពេទ្យ មកផ្តន្ទាទោសផងចុះ...
ស៊ីហៀង
-

ភ្នំពេញ៖ បុរសម្នាក់បា ញ់សង្សាររបស់ខ្លួន ស្លា ប់ពេលបញ្ជូនទៅមន្ទីរពេទ្យ សង្ស័យកើតចេញពីអំណាចភ្លើងប្រចណ្ឌ កាលពីយប់ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០ ម៉ោង១២និង១០យប់ រំលងអធ្រាត្រ ស្ថិតនៅបុរីរំចេកអូឌឹម តាមបណ្ដោយផ្លូវលំ BT សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ ។

ក្រោយពេលកើតហេតុ ជនរងគ្រោះត្រូវបានគេដឹកទៅកាន់មន្ទីរពេទ្យ តែជាអកុសល ដោយសារតែរបួសជាច្រើនកន្លែងពេក ទើបមិនអាចជួយសង្គ្រោះបាន។

ដោយឡែកក្រោយពីទទួលបានដំណឹងនេះភ្លាម ក៏មានគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា ជីវិតនិស្សិតពេទ្យ កម្ពុជា បានបង្ហោះសារចូលរួមរំលែកទុក្ខក្រុមគ្រួសារនៃស ពថា "សូមចូលរួមរំលែកទុក្ខក្រុមគ្រួសារនៃស ពផងចុះ??

ជនរងគ្រោះមានឈ្មោះ ស៊ុន ឌីណា ភេទស្រី អាយុ២៦ ឆ្នាំ ជានិសិត្សពេទ្យ នៃវិទ្យាស្ថានវិទ្យាសាស្ត្រអាសុី ផ្នែកឡាបូ និងជាអ្នកលក់គ្រឿងសំអាងអនឡាញម្នាក់ ត្រូវសង្សាររបស់ខ្លួនបា ញ់ ស ម្ លាប់ (មិនទាន់ស្គាល់អត្តសញ្ញាណ) ជ​ នល្ មើសគេចខ្លួនបាត់ ។ សង្ឃឹមថាសមត្ថកិច្ចនឹងវែកមុខរក ឃា ត ក រ មកផ្តន់ទារទោសតាមច្បាប់ទៅចុះ???"។

យ៉ាងណាមិញ ក៏មានបងប្អូនជាច្រើន បានសម្តែងការសោកស្តាយ និងចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំ បំផុត ចំពោះក្រុមគ្រួសារនៃស ពដែលបានបាត់បង់មនុស្សជាទីស្រលាញ់ទៅ៕

ប្រភព៖​ ជីវិតនិស្សិតពេទ្យ កម្ពុជា