នេះហើយ មុខមាត់ពិត បុរសជា ឃា ត ក ដែលបានបាញ់សម្លា ប់គូដណ្តឹងរបស់ខ្លួននៅក្នុងផ្ទះ
ស៊ីហៀង
-

ភ្នំពេញ ៖ បុរសម្នាក់បានបា ញ់សង្សាររបស់ខ្លួន ស្លា ប់ពេលបញ្ជូនទៅមន្ទីរពេទ្យ សង្ស័យកើតចេញពីអំណាចភ្លើងប្រចណ្ឌ ដែលហេតុការណ៍នេះ បានកើតឡើងនៅយប់ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០ ដែលមានទីតាំងស្ថិតនៅបុរីរំចេកអូឌឹម តាមបណ្ដោយផ្លូវលំ BT សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុគេបានលឺសម្លេងស្រែកឆោឡោ ហើយគេបានឃើញបុរស ដែលជាសង្សាររបស់នារីរងគ្រោះបានបីនារីរងគ្រោះដោយសភាពហូរឈាមស្រោចពេញខ្លួនមិនដឹងថា មានរឿងអ្វីនោះទេ។ 

យ៉ាងណាមិញនេះបើយោងទៅតាមគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Phea Rath បានធ្វើការលើកឡើងឲ្យដឹងនៅលើបណ្តាញសង្គមហ្វេសប៊ុកថា ៖ ដេតអេីយក្រែងអែងប្រាប់គ្នាថាឯភ្ជាប់ពាក្យឆ្នាំមុន គ្នាមិនបានទៅចូលរួម គ្នាថាចាំការឯងចាំគ្នាទៅ?តែពេលនេះហេតុអ្វីបានជាឯងដាច់ចិត្តបា ញ់សំលា ប់គូរដណ្តឹងដែលជិតនឹងក្លាយជាគ្រួសារតែមួយហេីយនឹងRip?សូមចូលរួមរំលែកទុកដល់គ្រួសារសពផង (ប្អូនស្រី ជុន ឌីណា) ៕