អ្នកណាខ្លះយល់អារម្មណ៍មួយនេះ?...អ្នកនាងឡោម លក្ខិណា ត្រូវកំព្រាឪពុកតាំងពីតូច ដោយសារតែចោរប្ល ន់សម្ លាប់ ហើយនេះកូនគាត់ទើបតែបាន១០ខែ ក៏ត្រូវកំព្រាឪពុកទៀត...មានវិដេអូ
ស៊ីហៀង
-

កាលពីថ្ងៃម្សិលមិញនេះ អតីតតារាសម្តែង លោក ប៉ា ពិសិទ្ធ បានទទួលមរណ ភាពហើយដោយសារគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តនិងរថយន្តបុកគ្នា យ៉ាងពេញទំហឹង នៅវេលាម៉ោង៦ព្រឹក ។

ចំណែកឯអ្នកនាង ឡោម លក្ខិណា ដែលត្រូវជាភរិយា បានស្រែកទ្រហោយំ នៅមុខស ពស្វាមីរបស់ខ្លួន យ៉ាងសង្វែកបំផុត ព្រោះតែអ្នកទាំងពីរបានឆ្លងកាត់ជីវិតដ៏ជូរចត់ជាមួយគ្នា និងកំពុងតែសាងគ្រួសារដ៏តូចនេះឲ្យមានសុភមង្គល តែផ្ទុយទៅវិញ បែរជាទទួលដំណឹង អាក្រក់ ក្នុងជីវិត។

ជាក់ស្តែងនៅក្នុងគណនីអ្នកនាង ស្រីអូន ដែលបានទៅជួបនិងអ្នកនាង ឡោម លក្ខិណា ផ្ទាល់ បានរៀបរាប់ទាំងទឹកភ្នែកថា "គាត់ទ្រហ៊ោយំប្រាប់ខ្ញុំថា គាត់កំព្រាឪពុកតាំងពីតូចមិនទាន់ដឹងក្ដី?ដោយសារចោរប្ល ន់សំ លា ប់ពេលរត់ម៉ូតូឌុបព្រោះគ្រួសារក្រ ពេលនេះកូនគាត់អាយុ10ខែក៏កំព្រាឪពុកដែរ ដោយសារគ្រោះថ្នាក់ចរាចរណ៍ពេលរត់តាក់សុីមកពីដឹកភ្ញៀវវិញ?ពុទ្ធោអេីយ? រឹងមាំ ឡោម លក្ខិណា - Lorm Leakena ពួកយេីងនៅចាំជួយលេីកទឹកចិត្ត?គ្រប់យ៉ាងដេីម្បីកូនណាអូន?"។

មានវិដេអូ៖


ប្រភព៖ ស្រីអូន សម្រស់ធម្មជាតិ