កាន់តែក្តៅចិត្ត ! បែកធ្លាយ វិដេអូទី២ ដែរក្មេងទំនើងស្រី៤នាក់នេះ វា យធ្វើបាបក្មេងស្រីរងគ្រោះហើយ ថែមទាំង នាំគ្នា និយាយឌឺដង (វិដេអូ)
ស៊ីហៀង
-

ភ្នំពេញ ៖ មានការភ្ញាក់ផ្អើលម្តងរួចមកហើយ នៅលើបណ្តាញសង្គមហ្វេសប៊ុក បន្ទាប់ពីបានបែកធ្លាយនៅវិដេអូឃ្លីបមួយរបស់ក្មេងស្រីមួយក្រុមបានព្រួតវាយធ្វើបាបទៅលើក្មេងស្រីម្នាក់ទៀត យ៉ាងដំណំ ។

នៅកាលពីម្សិលមិញថ្ងៃទី ១៦ ខែ មករា ឆ្នាំ២០២០ កន្លងទៅនេះម្តាយរបស់ក្មេងស្រីរងគ្រោះបាននាំកូនមកដាក់ពាក្យបណ្តឹងទៅកាន់ប៉ូលិសដើម្បីឲ្យធ្វើការនាំខ្លួនក្មេងស្រីទំនើងមួយក្រុមនោះមកធ្វើការសួរនាំ ឲ្យដឹងរឿងថាហេតុអ្វីបានជា វា យ ទាត់ធាក់កូនគាត់ ដូចសត្វធាតុយ៉ាងដូច្នេះ ។

បន្ទាប់ពីទទួលពាក្យបណ្តឹងរួចសម្ថតកិច្ចបានធ្វើការយ៉ាងដុតដៃដុតជើងយ៉ាងខ្លាំងទៅលើករណីមួយនេះ រហូតធ្វើការស្រាវជ្រាវនាំខ្លួនក្មេងទំនើងមួយក្រុមនោះមកសួរនាំ ចំពោះហេតុការណ៍វាយធ្វើបាបនេះបានកើតឡើងនៅលើអគារមួយនៅក្នុងសាលារៀន វិទ្យាល័យ ហ៊ុន សែន ប៊ុនរ៉ានី ផ្សារដើមថ្កូវ ។

យ៉ាងណាមិញនៅក្នុងពេលថ្មីៗនេះបានបែកធ្លាយវិដេអូមួយឃ្លីបទៀតដែលជាវិដេអូទី២ របស់ក្មេងទំនើងស្រីមួយក្រុមនោះវាយធ្វើបាបទៅលើជនរងគ្រោះ ក្នុងសាលា ចង់ដឹងថានៅក្នុងវិដេអូនេះមានសកម្មភាពយ៉ាងណានោះសូមទស្សនានៅខាងក្រោម៖