ចុម ហើយមកពីណា យន្តហោះ ដ្រូន គ្មានមនុស្សបើកមួយគ្រឿងត្រូវបានធ្លាក់នៅខ្មែរ
ស៊ីហៀង
-

ខេត្តកោះកុង​ ៖ ព្រះអើយ ភ័យមិនស្ទើ បន្ទាប់ពី យន្តហោះ ដ្រូន ដែលគ្មានមនុស្សបើកមួយគ្រឿងបានធ្លាក់នៅចំណុចឃុំកោះស្តេច ស្រុក​គិរីសាគរ ខេត្តកោះកុង​ថ្ងៃទី​១៧ មករា ២០២០​ ចំពោះការធ្លាក់ យន្តហោះ ដ្រូន មួយគ្រឿងនេះដែរបានធ្វើឲ្យប្រជាជននៅតំបន់នោះនិងមហាជននៅលើបណ្តាញសង្គមហ្វេសប៊ុកបានមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ហើយកំពុងតែងឿយឆ្ងល់ថាមកពីណា ។

គួរបញ្ចាក់ផងដែរថា យន្តហោះ ដ្រូន ដែលគ្មានមនុស្សបើកមួយគ្រឿងនេះត្រូវបានគេសង្កេតឃើញថា មានលេខសម្គាល់នៅលើខ្លួនយន្តហោះផងដែរ ដោយមានលេខ 1701002 ចំពោះករណីមួយនេះខាងមន្ត្រីជំនាញកំពុងតែធ្វើាកាស្រាវជ្រាវរកប្រភពនៃការធ្លាក់របស់យន្ត ហោះ ដ្រូន ដែលគ្មានមនុស្សបើកនេះ ហើយនិងចង់ដឹងថា តើវាហោះមកពីណា ។