ក្រសួងបរិស្ថានចេញសេចក្តីប្រកាស ពីស្ថានភាពខ្យល់ពុល នៅភ្នំពេញ
ស៊ីហៀង
-

នៅមុនបន្តិចនៅលើហ្វេសប៊ុក Ministry of Environment បានបង្ហោះសារថា "ក្រសួងបរិស្ថានសូមជម្រាបដំណឹងជូនដល់សាធារណជនបានជ្រាបថារហូតមកទល់ពេលនេះ ស្ថានភាពគុណភាពខ្យល់នៅកម្ពុជា នៅមិនទាន់ឈានដល់កម្រិតប៉ះពាល់ដល់សុខភាពគួរឱ្យព្រួយបារម្ភនៅឡើយទេ។

មន្ត្រីជំនាញនៃក្រសួងបរិស្ថានបាននិងកំពុងបន្តតាមដានលើគុណភាពខ្យល់បន្ថែមទៀត។ ការកើនឡើងកំហាប់និចល PM2.5 ក្នុងខ្យល់នេះមិនមែនមាននៅតែព្រះរាជាណាចក្រកម្ពុជាទេ ប៉ុន្តែនិន្នាការនៃកំណើននេះមាននៅក្នុងបណ្តាប្រទេសផ្សេងទៀតនៅក្នុងតំបន់។

ក្រសួងបរិស្ថាននឹងធ្វើការជូនដំណឹងជាបន្តបន្ទាប់ដល់សាធារណជនឱ្យបានជ្រាបអំពីការវិវឌ្ឍថ្មីៗជុំវិញស្ថានភាពគុណភាពខ្យល់នៅប្រទេសកម្ពុជា។

ក្រសួងបរិស្ថានសូមគូសបញ្ជាក់ថា ការផ្សព្វផ្សាយព័ត៌មានទាំងឡាយទាក់ទងនឹងស្ថានភាពគុណភាពខ្យល់របស់ប្រទេសកម្ពុជាដែលមិនចេញពីប្រភពក្រសួងបរិស្ថានជាព័ត៌មានមិនផ្លូវការ។សូមអរគុណ៕

ប្រភព៖ Ministry of Environment