ឯកឧត្តម ពេជ្រ ស្រស់ និងដាក់មេធាវី ប្តឹងក្មេងទំនើង ៤នាក់ ប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌទៅតុលាការ
ស៊ីហៀង
-

ភ្នំពេញ៖ ដូចដែលបងប្អូនបានជ្រាបហើយរឿងយុវតីចំនួន៤នាក់​បានព្រួតគ្នាវា យនិងថតបង្ហោះលើបណ្តាញសង្គម ជាសាធារណៈ ចំពោះទង្វើររបស់ខ្លួន ដែលបានធ្វើទៅលើយុវតីម្នាក់ទៀត ដែលជាសិស្សសាលាដូចគ្នា។ នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២០ភាគីទាំងសងខាងបានសម្រួលបញ្ចប់គ្នាហើយ ដោយខាងជនរងគ្រោះបានទទួលសំណងពីជនបង្ករចំនួន២០០០ដុល្លារ។

ជាមួយគ្នានោះផងដែរ​ នាយការិយាល័យ បានប្រាប់ថា បន្ទាប់ពីការសុំទោសហើយនោះ សមត្ថកិច្ចបានធ្វើកិច្ចសន្យាអប់រំ យុវតីទាំងអស់ឲ្យឈប់ប្រើអំពើហិង្ សាបែបនេះតទៅទៀត និងមិនត្រូវគុំគួនគ្នាឡើយ។

នេះបើយោងទៅតាមគណនីហ្វេសប៊ុកផេករបស់លោក ពេជ្រ ស្រស់បានធ្វើការបង្ហោះឲ្យដឹងនៅមុនបន្តិចថា ៖ ខ្ញុំនឹងដាក់មេធាវីរបស់ខ្ញុំប្តឹងក្មេងទំនើង ៤នាក់ ប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌទៅតុលាការ ដោយមិនអាចយកលុយមកបញ្ចប់រឿងបានទេ បើពុំនោះទេនឹងកើតក្មេងទំនើងពេញស្រុកខ្មែរមិនខានឡើយ។ច្បាប់គឺជាច្បាប់ ច្បាប់សម្រាប់មនុស្សមិនគ្រប់អាយុក៏មានចែងដែរ។បញ្ជាក់មិនមែនខ្ញុំឈ្លោះជាមួយក្មេងទេ ប៉ុន្តែត្រូវតែពង្រឹងច្បាប់ គឺដើម្បីថែរក្សានូវសណ្តាប់ធ្នាប់សង្គម។១៧/០១/២០២០