ជួយឧបត្ថម្ភដល់ពួកគាត់ផង...ក្មេងៗសិស្សសាលាជាច្រើននាក់ កំពុងតែខ្វះសំភារៈសិក្សា និងកង់ សម្រាប់ជិះទៅសាលារៀន ...
ស៊ីហៀង
-

កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០ នៅលើបណ្តាញសង្គមហ្វេសប៊ុក​មួយដែលមានឈ្មោះថា LY Phirun បានបង្ហោះសារថា "ដោយមានការសំណូមពរពីលោកនាយកសាលា ក៏ដូចជាលោកគ្រូអ្នកគ្រូនៅសាលា ជប់កាំ ភ្លើ ង ស្ថិតនៅភូមិ​ ជប់កាំ ភ្លើ ង ឃុំស្រែណូយ ស្រុកវ៉ារិន​ ខេត្តសៀមរាប អំពីកង្វះខាតក្នុងការសិក្សារក៏ដូចជាបង្រៀនផងនុះ ក្រុមយើងខ្ញុំដែលជាក្រុមស្ម័គ្រចិត្ត ក៏សូមអំពាវនាវក៏ដូចជាការស្នើសុំដល់សប្បុរសជន ទាំងក្នុងនិងក្រៅប្រទេស មេត្តាផ្តល់ជូននូវជំនួយមនុស្សធម៌ដល់ប្អូនៗសិស្សានុសិស្សផង។

សប្បុរសជនអាចចូលរួមជួយជាជំនួយមនុស្សធម៌បានដូចជាសំភារះសិក្សារ មធ្យោបាយធ្វើដំណើរ រឺក៏ជាថវិការក៏បាន ក្រុមយើងខ្ញុំនឹងពាំនាំនូវជំនួយមនុស្សធម៌ទាំងអស់របស់សប្បុរសជនទៅចែកជូនដល់ដៃពួកគាត់ដោយពុំអោយបាត់១កាក់១សេនឡើយ។ ជំនួយមនុស្សធម៌របស់សប្បុរសជនទាំងអស់គឺជាការជំរុញទឹកចិត្តដល់ប្អូនៗអោយខំសិក្សារបន្ត។

-ថ្ងៃបញ្ចប់ទទួលជំនួយ​ ថ្ងៃទី ៣០ ខែមករា ឆ្នាំ ២០២០

-ថ្ងៃចេញដំណើរ ថ្ងៃទី ១ ខែ កុម្ភះ ឆ្នាំ ២០២០

លេខទូរស័ព្ទ​ទំនាក់ទំនងផ្តល់ជំនួយ 099 454 686/ 012 841 335/ 099 686 626/ 010 992 122 លេខកុងABA 000 200 879 LYPHIRUN សូមអរគុណ"។

អាស្រ័យហេតុនេះ សូមបងប្អូន និងសប្បុរសជនទាំងក្នុងនិងក្រៅប្រទេស មេត្តាជួយដល់ក្មេងៗ និងសាលារៀនកំសត់មួយនេះ ផងចុះ៕

ប្រភព៖ LY Phirun