ថោកទាប...ប្រពន្ធលត់ជង្គង់សូមទោសប្តី អូននាំប្រុសថ្មី ចូលផ្ទះសំណាក់ ...
ស៊ីហៀង
-

ភ្នំពេញ៖ កាលពីថ្ងៃទី១៧ ខែមករា ឆ្នាំ២០២០ វេលាម៉ោង៨និង៣០នាទី បុរសម្នាក់បានតាមទាន់ប្រពន្ធរបស់ខ្លួន កំពុងលួចទាក់ទងស្នេហាជាមួយប្រុសថ្មី នៅចំណុ​ចមុខមាត់ទន្លេ ក្បែរព្រះរាជវាំង តាមបណ្តោយផ្លូវព្រះស៊ីសុវត្ថិ ស្ថិតក្នុងសង្កាត់ជ័យជម្នះ ខណ្ឌដូនពេញ។

ស្រ្តីដែលផិតក្បត់ប្តីទៅទាក់ទងជាមួយប្រុសថ្មីមានឈ្មោះថា កល្យាណ ភេទស្រី អាយុ២៥ឆ្នាំ ។ ចំណែកបុរសដែលត្រូវជាស្វាមីមានឈ្មោះថា ប៉ុន ឈឿន ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរធ្វើការនៅអគ្គិសនីកម្ពុជា ស្នាក់នៅបច្ចុប្បន្នម្តុំសាលាបាក់ទូក សង្កាត់វាលវែង ខណ្ឌ៧មករា ។ អ្នកទាំងពីរនាក់ទើបតែរៀបការជាមួយគ្នាបានមួយខែប៉ុណ្ណោះ ស្រាប់តែកើតរឿងនេះឡើង ធ្វើឲ្យគាត់នឹកស្មានមិនដល់ ថាប្រពន្ធរបស់ខ្លួន ធ្វើទង្វើរបែបនេះ ចំពោះខ្លួនទាល់តែសោះ។

បុរសជាប្តីបានប្រាប់ទៀតថា ក្រោយពីរៀបការរួច ប្រពន្ធគាត់ចេះតែមានចរិកប្លែកៗ ចេញបាត់ពីផ្ទះ មានពេលខ្លះដាច់យប់ក៏មានដែរ ទើបកើតចិត្តសង្ស័យ​តាមដានប្រពន្ធ ។រឿងដែលមិននឹកស្មាននោះ វាកើតឡើងពិតប្រាកដមែន គឺគាត់បានឃើញប្រពន្ធគាត់និងប្រុសថ្មី នាំគ្នាចូលផ្ទះសំណាក់ នៅម្តុំផ្សារដើមថ្កូវ។

បន្ទាប់ពីបានឃើញផ្ទាល់ភ្នែកហើយនោះ បុរសជាប្តីរូបនោះ ក៏បានតេហៅក្រុមគ្រួសារទាំងសងខាង មកជួបជុំគ្នា ដើម្បីឲ្យឃើញជាក់ស្តែងពីទង្វើររបស់ប្រពន្ធគាត់ ថានាងជាមនុស្សបែបណា។ ក្រោយពីបានឃើញហេតុការណ៍ដូចនេះហើយ បុរសជាប្តី ក៏សម្រេចចិត្ត លែងលះគ្នា និងឈប់ទាក់ទងគ្នាជារៀងរហូត ។

ស្រ្តីជាប្រពន្ធ ក៏ព្រមសារភាព និងទទួលកំហុសរបស់ខ្លួន ព្រមទាំងលត់ជង្គង់សូមការអភ័យទោសពីប្តី ចំណែកឯបុរសជាសាហាយវិញ ដែលត្រូវបានគេស្គាល់ជា សាស្ត្រាចារ្យនៃសាកលវិទ្យាល័យមួយ ក៏បានលើកដៃសំពះសុំការអភ័យទោសពីបុរសជាប្តីផងដែរ៕