បងប្អូនជួយស៊ែរម្នាក់មួយផង...ឌីជេ ពុយនុយ រកមនុស្សក្នុងរូបនេះ ដោយគាត់បានលួចលុយ និងគ្រឿងប្រមូលគ្រឿងអលង្ការ ពីផ្ទះបងស្រីរបស់លោកអស់ជាច្រើន...
ស៊ីហៀង
-

កាលពីថ្ងៃម្សិលមិញនេះ ឌីជេ​ដ៏ល្បីឈ្មោះ ម្នាក់ ដែលបងប្អូនស្គាល់រូបលោកតាមរយៈកម្មវិធី Cha Cha Cha នៅស្ថានីយ៍ទូរទស្សន៍បាយ័ន បានបង្ហោះរូបភាពស្រ្តីម្នាក់ ដែលបានលួចលុយ នឹង ប្រមូលគ្រឿងអល្ក័ងការរបស់បងស្រីរបស់លោកហើយ​ក៏រត់គេចខ្លួនបាត់តែម្តង។

លោក ពុយនុយ បានបង្ហោះសារថា "បងប្អូនជាទីគោរព ម្នាក់ស្រីនេះមកធ្វើការផ្ទះជាមួយបងស្រីខ្ញុំ ហើយឥឡូវបានលួចលុយ នឹង ប្រមូលគ្រឿងអល្ក័ងការរបស់បងស្រីខ្ញុំទៅអស់ បើបងប្អូនបានឃើញមនុស្សដូចក្នុងរូបនេះសូមជួយឃាត់អោយផង ឬទាក់ទងមកខ្ញុំបាទ 096990 8990 អរគុណ"។

បើយោងតាមគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Pha Taing បានបង្ហោះសារឲ្យដឹងថា "ម៉ោង១០:១៧ នាទីព្រឹកថ្ងៃទី ១៧ មករា ២០២០ ចោរស្រីនេះបានលួចយកគ្រឿងអលង្ការនិងលុយមួយចំនួនចេញពីផ្ទះខ្ញុំទៅ សូមបងប្អូនអ្នកលេងហ្វេសបុកទាំងអស់សេវរូបនេះទុកផង ទុកជាការចំណាំ ជននេះដៃឆើតខ្លាំងណាស់ ហ៊ានខ្លាំងណាស់ ប៉ុន្តែបើបងប្អូនបានឃើញសូមផ្ដល់ដំណឹងតាមរយៈលេខ 096 990 8 990 នាងខ្ញុំជូនជាសារគុណ បញ្ចាក់-ចោរស្រីនេះ មកពីខេត្តក្រចេះ"៕

ប្រភព៖  Pha Taing