ស្រស់ស្អាតណាស់! មកទស្សនារូបសម្រស់យុវតី​រងគ្រោះ ដែលត្រូវបានក្មេងស្រី​ ៤នាក់​ ព្រួតគ្នា​វា​ យធ្វើបា ប....រូបភាព
សីហា
-

ភ្នំពេញ៖ ដូចដែលបងប្អូនបានជ្រាបហើយរឿងយុវតីចំនួន៤នាក់​បានព្រួតគ្នាវា យនិងថតបង្ហោះលើបណ្តាញសង្គម ជាសាធារណៈ ចំពោះទង្វើររបស់ខ្លួន ដែលបានធ្វើទៅលើយុវតីម្នាក់ទៀត ដែលជាសិស្សសាលាដូចគ្នា។ នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២០ភាគីទាំងសងខាងបានសម្រួលបញ្ចប់គ្នាហើយ ដោយខាងជនរងគ្រោះបានទទួលសំណងពីជនបង្កចំនួន២០០០ដុល្លារ។ ជាមួយគ្នានោះផងដែរ​ នាយការិយាល័យ បានប្រាប់ថា បន្ទាប់ពីការសុំទោសហើយនោះ សមត្ថកិច្ចបានធ្វើកិច្ចសន្យាអប់រំ យុវតីទាំងអស់ឲ្យឈប់ប្រើអំពើហិង្ សាបែបនេះតទៅទៀត និងមិនត្រូវគុំគួនគ្នាឡើយ។

គួររំលឹកផងដែថា  យុវតី​រងគ្រោះ​រូបនេះ​មាន​ឈ្មោះ​ ស្រ៊ុន​ កែវ​មរកត​ អាយុ​១៤ឆ្នាំ​ រៀន​ថ្នាក់​ទី៨​ នៅ​វិទ្យាល័យ​ ហ៊ុនសែន​ ប៊ុន​ រ៉ានី​ ផ្សារ​ដេីមថ្កូវ​ ចំែណក​ឯ​យុវតី​ជេីង​ខ្លាំងគឺមាន​ម្នាក់​រៀន​នៅ​វិទ្យាល័យ​ទីតាំង​កេីត​ហេតុ​ខាងលើ​ និង​៣នាក់ទៀត​រៀននៅ​សាលា​ទួនហ្វា​ ហេីយពេលដែលពួកគេព្រួតវា​ យនោះ​ គឺ​ជា​ពេលដែល​គ្រូ​ៗត្រូវ​ប្រជុំ​ ទេីបជា​ឱកាស​ល្អ​អោយពួកគេវា​ យ​ជន​រងគ្រោះ​យ៉ាង​ចាស់ដៃ​តែម្តង​។

យ៉ាងណាមិញ យោងតាមគណនីហ្វេសប៊ុក ​​យុវតី​រងគ្រោះខាងលេីនេះ​ ​ដែល​មាន​ឈ្មោះ​ Yu Eing មិនថា​តែ​រូប​សម្រស់​ និង​អត្តចរិត​នោះទេ​ សុទ្ធតែ​ទទួល​បាន​នូវការ​កោតសរសើរ​ពី​មហាជន​ជាច្រើន​។ ក្នុង​នោះ​ដែរ​ ក៏មានការ​លេីក​ទឹកចិត្ត​ពី​ប្រិយមិត្ត​ពេញ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​​ ដេីម្បី​ឲ្យ​យុវតី​រង​ គ្រោះ​រូបនេះ​ មានការ​គិតល្អ​ ឈប់​ភ័យខ្លាច​ និង​បន្ត​ការ​សិក្សា​របស់​ខ្លួន​ឡេីង​វិញ។

មិនទាន់ចប់រឿងទេ បើយោងទៅតាមគណនីហ្វេសប៊ុកផេករបស់លោក ពេជ្រ ស្រស់បានធ្វើការបង្ហោះឲ្យដឹងនៅមុនបន្តិចថា ៖ ខ្ញុំនឹងដាក់មេធាវីរបស់ខ្ញុំប្តឹងក្មេងទំនើង ៤នាក់ ប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌទៅតុលាការ ដោយមិនអាចយកលុយមកបញ្ចប់រឿងបានទេ បើពុំនោះទេនឹងកើតក្មេងទំនើងពេញស្រុកខ្មែរមិនខានឡើយ។ច្បាប់គឺជាច្បាប់ ច្បាប់សម្រាប់មនុស្សមិនគ្រប់អាយុក៏មានចែងដែរ។បញ្ជាក់មិនមែនខ្ញុំឈ្លោះជាមួយក្មេងទេ ប៉ុន្តែត្រូវតែពង្រឹងច្បាប់ គឺដើម្បីថែរក្សានូវសណ្តាប់ធ្នាប់សង្គម។១៧/០១/២០២០។

ចំនែកឯ បានធ្វើការបង្ហោះសារនៅលើគណនីហ្វេសប៊ុករបស់លោកចំពោះរឿងនេះយ៉ាងដូច្នេះថា ៖ ក្មេង៤នាក់ វាវាយគេយ៉ាងចាស់ដៃ ដោយក្នុងអារម្មណ៍របស់វាបង្ហាញកាយវិការដោយគ្មានអារម្មណ៍អាណិតអាសូរបន្តិចសោះលេីក្មេងស្រីម្នាក់នោះ ទីបំផុតវាសងសំណងត្រឹម២០០០ដុល្លាបញ្ចប់រឿង

យេីងមេីលមូលដ្ឋាន ២

១ ពេលលេីកដៃវាយគេវាអត់មានចិត្តអាណិតអាសូទេ ហេីយវាយម្ដងជាពីដង ចេតនានេះលក្ខណៈចិត្តសាស្ត្រ គឺក្រោមមនុស្ស psycho បន្តិចប៉ុណ្ណោះ ព្រោះប្រព័ន្ធប្រសាទរបស់វាត្រូវបានពង្វក់ដោយឥទ្ធិពលអាក្រក់មួយចំនួននឹងសង្គម ដោយអាចភ្ជាប់ជាមួយហ្សេនរបស់ក្រុមគ្រួសារឪពុកម្ដាយ ដែលមានចរឹតបែបហ្នឹងស្រាប់ផង ដូចនេះរូបារម្មណ៍នៃភាពអាណិតអាសូរ រន្ធត់ ភិតភ័យរបស់មនុស្សដែលមានស្រាប់ពីធម្មជាតិរបស់វាបានបាត់បង់អស់ស្ទេីពាក់កណ្ដាល

២ ពេលគេចាប់វាអោយឈរទន្ទឹមគ្នា វាមិនបង្ហាញអារម្មណ៍សូម្បីបន្តិចថា អាកប្បកិរិយារបស់វាដែលប្រព្រឹត្តនឹងមានភាពហួសហេតុ ក្នុងឥរិយាបថជាមនុស្ស វាអត់បង្ហាញចេតនាណាមួយថាវាស្ដាយក្រោយអីសោះ ជាទូទៅក្មេងស្រីអាយុ១៥ឆ្នាំ ការគិតវែងឆ្ងាយ ស្ទេីរមនុស្សប្រុសអាយុ២០ឆ្នាំ ដែលជាធម្មជាតិបានកំណត់មក តែក្មេងស្រីទាំងនេះបង្ហាញទង្វេីមិនមែនគាត់មានចរឹតក្មេងអ្វីនោះទេ ការពិតទង្វេីខុសឆ្គងរបស់គាត់ជាចេតនា ជាអំពេី នឹងជាគម្រូនៃភាពកាចសាហាវដែលប្រទូស្តនឹងសីលធម៌ខ្មែរមានមហាជនមួយចំនួនដែលគិតរាក់លេីបញ្ហានេះ គាត់និយាយថា សងលុយទៅចប់បញ្ហាហេីយ ទុកអនាគតអោយក្មេងទាំង៤នឹងផង

ខ្ញុំវិញគិតថា គួរអនុវត្តន៍ច្បាប់អោយបានតឹងរឹងជាធរមានចំពោះក្មេងទាំងនេះបេីសងត្រឹមលុយចប់បញ្ហា ទេីបជាការអោយក្មេងទាំង៤នោះបាត់បង់អនាគត ។ ក្មេង៤នេះ ត្រឹមសិស្សសាលា គ្មានលទ្ធភាពអីធំដុំផងក៏អាចបង្ករអំពេីប៉ុណ្ណឹងទៅហេីយ ប្រសិនជាតទៅមុខពួកគេនៅតែខ្វះការអប់រំមួយប្រកបដោយវិន័យតឹងរឹង ហេីយរួមទាំងគេមានលទ្ធភាពផង ប្រហែលអាចបង្ករបញ្ហាធំជាងនេះផង ។

យ៉ាងណាមិញទង្វេីក្មេងទាំងនេះ បានឆ្លុះបញ្ចាំងពីចរឹតឪពុកម្ដាយរបស់វាផ្ទាល់ ។ ដោយឡែកក៏ឆ្លុះបញ្ចាំងពីសង្គមផងដែរថាតេីនៅបណ្ដាសាលាណាទៀតដែលមានបញ្ហានេះ ហេីយត្រូវមានការទប់ស្កាត់ព្រោះសិស្ស ស្លូតៗអាចគេធ្វេីបាប ហេីយអនាគតពួកគេដែលត្រូវរងសម្ពាធនៅសាលា នឹងផ្លាស់ប្ដូរពួកគេអោយមានជំងឺផ្លូវចិត្តខ្ញុំសង្កេតមេីលថា ធនធានមនុស្សរបស់យេីង ផលិតភាពចេញមកមានភាពមិនពេញលេញ ព្រោះភាគច្រេីនកាលនៅកុមារ គេឆ្លងកាត់ការរៀនសូត្រ មួយដែលរងទៅដោយសម្ពាធ ។ នេះជាបញ្ហាមួយដែលពុំគួរមេីលរលង ៕