មានរឿងទៀតហើយ ឪពុក ប្អូនស្រីរងគ្រោះមិនព្រមចប់ត្រឹមសំណង២០០០ពាន់ដុល្លារទេ លោកត្រូវយកកូនទៅទៅពិនិត្យខាងផ្លូវអារម្មណ៏នឹងរាងកាយប្រសិនបើ...
ស៊ីហៀង
-

ភ្នំពេញ ៖ ដូចដែរប្រិយមិត្តបានជ្រាបហើយថា នៅកាលពីប៉ុន្មានថ្ងៃកន្លងទៅនេះមានករណី ក្មេងស្រីទំនើងមួយក្រុម បានវា យ ធ្វើបាបទៅលើក្មេងស្រីម្នាក់យ៉ាងកំរោល ដូចជាសត្វធាតុ នៅក្នុងវិទ្យាល័យផ្សារដើមថ្កូវ ។ យ៉ាងណាមិញចំពោះរឿងនេះដែរ ត្រូវបានគ្រួសារជនរងគ្រោះបានដាក់ពាក្យបណ្តឹងទៅកាន់សម្ថតកិច្ចភ្លាមបន្ទាប់ពីទទួលបានដំណឹងថាគេវា យធ្វើបាបកូនរបស់ខ្លួន។

មកដល់ពេលនេះករណីមួយនេះត្រូវបានគេសង្កេតឃើញថា ភាគគីទាំងសងខាងបានយល់ព្រមដោះស្រាយគ្នាទៅតាមផ្លូវច្បាប់ហើយដោយខាងជនបង្ករបានបង់សំណងជូនទៅខាងក្រុមគ្រួសារជនរងគ្រោះជាទឹកប្រាក់ចំនួន ២០០០ដុល្លារ ដើម្បីបញ្ចប់រឿងនេះតែម្តង ចំណែកក្រុមគ្រួសារជនរងគ្រោះក៏យល់ព្រមទទួលសំណង២០០០ដុល្លារនេះដើម្បីបញ្ចប់រឿងដូចគ្នា ប៉ុន្តែបន្ទាប់ពីទទួលដំណឹងនេះរួចបានធ្វើឲ្យមហាជនជាច្រើនបានសម្តែងអារម្មណ៍មិនពេញចិត្ត និងសំណង២០០០ដុល្លារនេះសោះ ។

តែយ៉ាងណាមិញបន្ទាប់ពីរឿងនេះត្រូវដោះស្រាយចប់មិនទាន់បានប៉ុន្មានម៉ោងផងស្រាប់តែប្អូនស្រីជនរងគ្រោះបានបង្ករឲ្យមានការភ្ញាក់ផ្អើលម្តងទៀតដោយប្អូនស្រីជនរងគ្រោះរត់ទៅជួបលោក K01 ដើម្បីធ្វើការរៀបរាប់ពីអារម្មណ៍របស់ខ្លួន និងមិនយល់ព្រមទទួលសំណង២០០០ ដុល្លារនេះទេ ព្រោះខ្លួននៅមានអារម្មណ៍ភ័យខ្លាច និងតក់ស្លុតខ្លាំង ពេលដែលនឹកឃើញសកម្មភាពវា យ ធ្វើបាបពីសំណាក់ក្មេងទំនើងស្រីនោះធ្វើមកលើខ្លួនដូចសត្វធាតុបែបនេះ ។

ជាមួយគ្នានេះដែរបន្ទាប់ពីឃើញសភាពរបស់កូនស្រីបែបនេះរួចឪពុករបស់ជនរងគ្រោះក៏បានបង្ហោះសារប្រាប់ទៅមហាជនជាសាធារណះតាមបណ្តាញសង្គមហ្វេសប៊ុកថា ៖ ក្នុងនាមខ្ញុំជាឪពុកជនរងគ្រោះ មរកត ខ្ញុំស្នើរសុំដល់ក្រសួងមានសមត្ថកិច្ច នឹងប្រព័នតុលាការជួយបន្តនិតិវិធីតាមផ្លូវច្បាប់ ហើយរឿងសំណងជំងឺចិត្ត 2000ដុល្លា វាគ្រាន់តែជំហ៊ានដំបូង បន្ទាប់មកយកកូនខ្ញុំទៅពិនិត្យខាងផ្លូវអារម្មណ៏នឹងរាងកាយ បើសិនរកឃើញថាកូនខ្ញុំមានសភាពធ្ងន់ធ្ងរ ខ្ញុំនឹងទាមទារសំណងបន្ថែនទៀតចំពោះមុខតុលាការ ៕