តើអ្នកដាច់ចិត្តអូសរំលងទេ ជួយស៊ែរបន្តផង កុមារាម្នាក់នេះគាត់ កំព្រាម្តាយ (ម្តាយរត់ចោល )រៀនថ្នាក់ទី៣មានការខ្វះខាតសម្លៀកបំពាក់រៀនសូត្រ
ស៊ីហៀង
-

សៀមរាប ៖ ក្មេងប្រុសម្នាក់កំពុងតែជួបការលំបាកខ្លាំងនៅក្នុងជីវិត រាល់ថ្ងៃរស់នៅសែនលំបាកវេទនារស់នៅគ្មានទីពឹងនិគ្មានភាពកក់ក្តៅដូចជាកូនគេដ៏ទៃ ត្រូវខំប្រឹងប្រែងរស់នៅដោយខ្លួនឯង តស៊ូរនៅក្នុងជីវិតដើម្បីអនាគត់ទោះបីជាត្រូវជួបរឿងអ្វីក៏ដោយព្រោះខ្លួនជាក្មេងកំព្រា ក្មេងប្រុសម្នាក់នេះបានធ្វើឲ្យមហាជនជាច្រើនមានអារម្មណ៍ក្តុក្តួលខ្លាំងបន្ទាប់ពីរូបថតរបស់គេត្រូវបានគេថតបង្ហោះនៅលើបណ្តាញសង្គមហ្វេសប៊ុកដើម្បីស្វែងរកជំនួយដើម្បីជួយដល់រូបគេ ។

យ៉ាងណាមិញនៅមុននេះបន្តិចគណនីហ្វេសប៊ុកដែលមានឈ្មោះថា Youth Save Cambodian បានបង្ហោះរូបភាពដោយភ្ចាប់មកជាមួយសារដ៏មួយឃ្លារថា ៖ កុមារា​ម្នាក់នេះកំព្រាម៉ែ (ម៉ែរត់ចោល) ឪពុកទៅរស់នៅខេត្តផ្សេង សព្វថ្ងៃរស់នៅជាមួយតា រៀនថ្នាក់ទី៣មានការខ្វះខាតសម្លៀកបំពាក់​រៀនសូត្រ សូមប្រិយមិត្ត​ជួយតាមការមើលរូបភាពមួយនេះ ។ ភូមិតាអុង ឃុំល្វែងឬស្សី ស្រុក​ជីក្រែង ខេត្តសៀមរាប ។ក្រុមយេីងខ្ញុំទៅជួបក្មួយប្រុសឆាប់ៗនេះ 093633500/012880624 ។

ដូច្នេះហើយសូមបងប្អូនជនរួមជាតិខ្មែរទាំងអស់មេត្តាកំុដាច់ចិត្តអូសរំលងនៅអត្ថបទមួយនេះអីហើយកុំភ្លេចជួយចុចស៊ែរ ដើម្បីប្រកាសស្វែងរកអ្នកជួយដល់ប្អូនពិតជាអាណិតគាត់ណាស់កូនគេកូនយើងជាក្មេងកំព្រាទោះបីគាត់មិនទទួលបានភាពកក់ក្តៅពីគ្រួសាររបស់គាត់យ៉ាងណាក្តី ក៏គាត់អាចទទួលបានភាពកក់ក្តៅពីបងប្អូនទាំងអស់គ្នាតាមរយៈការជួយ និងក្តីអាណិតអាសូរចេញពីចិត្តរបស់បងប្អូន សូមអគុណ ៕