ម្តាយខុសអី បានដាច់ចិត្តយកម៉ែទៅបោះ ចោល ឲ្យគាត់អង្គុយបណ្តើរយំបណ្តើរ ដោយគ្មានទឹកផឹកគ្មានបាយហូប
ស៊ីហៀង
-

ហ្វេសប៊ុក ៖ ខ្លោចចិត្តខ្លាំងណាស់ព្រះអើយពេលបានឃើញរូបភាពរបស់លោកយាយចំនួន៣ សន្លឹកត្រូវបានគេថតបង្ហោះនិងចែកចាយនៅលើបណ្តាញសង្គមហ្វេសប៊ុកបានធ្វើឲ្យមហាជនជាច្រើនត ក់ស្លុ តនិងទប់ទឹកភ្នែកមិនបានព្រោះតែអាណិតអាហើយបេះដូងក៏កើតមានក្តីអាណិតអាសូរភ្លាមៗទៅកាន់លោកយាយ ម្នាក់នេះ ។ និយាយទៅលើលោកនេះ អ្វីក៏មានដែរ អាណិតតែម្តាយចាស់ ត្រូវរស់រងទុក្ខ រងក្តីឈឺចាប់ គ្មានពេលល្ហែរ។

នេះបើយោងទៅតាមការបង្ហោះរបស់គណនីហ្វេសប៊ុកដែលមានឈ្មោះថា Long Dara Omc លោកបានធ្វើការបង្ហោះនិងសរសេររៀបរាប់ទាំងអារម្មណ៍អួលដើម កនៅលើបណ្តាញសង្គមហ្វេសប៊ុកយ៉ាងដូច្នេះថា ៖ #សង្វែកចឹត្តអាណិតណាស់លោកយាយអើយ!! លោកយាយម្នាក់ជាជនជាតិវៀតណាម ដោយកូនៗបោះបងចោល ហើយក៏បានដឹកលោកយាយកម្សត់មកបោះចោលក្រោយថ្នល់ឆ្ងាយពីរភូមិអ្នកស្រុក. ដោយលោកយាយក្តៅពេកក៏លូនចូលច្រូកក្រោមលូទឹក អង្គុយបន្តើរយំបន្តើរដោយគ្មានទឹកផឹកគ្មានបាយហូប មើលហើយសង្វែកចឹត្ត កម្សត់ទៀត យាយគេយាយយើង ????ជីវិតអើយជីវិត ។

បន្ទាប់ពីបានឃើញការបង្ហោះបែបនេះរួចបានធ្វើឲ្យបណ្តារមហាជនជាច្រើនដែលប្រើប្រាស់នៅបណ្តាញសង្គមហ្វេសប៊ុកបាននាំគ្នាធ្វើការស៊ែរចែករំលែកបន្តពីម្ចាស់គណនីហ្វេសប៊ុកខាងលើនិងបានសម្តែងនៅអារម្មណ៍ខ្លោ ចផ្សារ យ៉ាងខ្លាំងទៅកាន់លោកយាយកំសត់ម្នាក់នេះ ៕