កម្របានឃើញណាស់...បងប្រុសម្នាក់ គាត់ធ្វើដំណើរចូលក្នុងព្រៃ ស្រាប់តែបានជួប រូបចម្លាក់ សត្វ ម្ករ រឺ មករ នៅកណ្តាលព្រៃភ្នំគូលែន...មានវិដេអូ
ស៊ីហៀង
-

កាលពីថ្ងៃម្សិលមិញនេះ មានបងប្រុសម្នាក់ គាត់បានធ្វើដំណើរទៅក្នុងព្រៃ ដើររកឬស្សី តែចៃដន្យអីបានជួបរូបចំលាក់ សត្វម្យ៉ាង ដែលមើលទៅមានអាយុកាលយូរណាស់មកហើយ ពួនសំងំនៅក្នុងព្រៃ គ្មាននរណាម្នាក់ធ្លាប់ជួបប្រទះឃើញនោះឡើយ។

នៅក្នុងគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Rithy Angkor គាត់បានបង្ហោះសារថា"ថ្ងៃនេះដើររកឬស្សី បានជួបនិងរូបចម្លាក់សត្វ ម្ករ រឺ មករ មួយនៅកណ្តាលព្រៃភ្នំគូរលេន មិនដឹងតាំងពីរសម័យណាទេ"។ រូបសម្លាក់មួយនេះ ពិតជាចម្លែកខ្លាំងណាស់ ហើយក៏កម្រកូនខ្មែរបានស្គាល់ណាស់។

ដោយឡែកនៅក្នុងការខមិនរបស់បងប្អូនយើងវិញគាត់បានលើកឡើងថា "តាមខ្ញុំធ្លាប់មើលក្នុងសៀវភៅ រូបនេះ ជាសត្វម្ករ ឬមករ ជាសត្វដែលមានឬទ្ធិអំណាចជាងគេ ចំណោមសត្វទាំងអស់ក្នុងរឿងព្រេងនិទានរបស់ខ្មែរ ដែលវាអាចលេបសត្វអ្វីៗទាំងអស់បាន ដែលវាមានក្បាល និងដងខ្លួនដូចជាសត្វនាគ ប៉ុន្តែសត្វនេះភាគច្រើនត្រូវបានគេឆ្លាក់ លេបសត្វនាគក្បាល៧ (នៅតាមវត្តអារ៉ាម ឬប្រាសាទនានា)។ ប៉ុន្តែកម្រឃើញចម្លាក់សត្វនេះ តែម្នាក់ឯងបែបនេះណាស់"។ និងមានអ្នកខ្លះថា "បើតាមខ្ញុំដឹងទីតាំងបែបនេះគួរតែជាទីទួលប្រសាទបុរាណទោះបីមិនទាន់បានសិក្សាស្រាវជ្រាវជុសជុលតែ មន្រ្តីក្នុងតំបន់គួរតែការពារទីតាំងនេះសិនដើម្បីកុំអោយមានការបំផ្លាញមុនសិក្សា និងជុសជុល!!!"។ 

ទន្ទឹមនឹងនេះ ក៏មានបងប្អូនជាច្រើន បានស្នើរសូមឲ្យក្រសួង ឬអាជ្ញាធរ លោកចុះទៅស្រាវជ្រាវ និងសិក្សាឲ្យបានលំអិតចំពោះរូបចម្លាក់បុរាណមួយនេះ និងចងក្រងដើម្បីឲ្យកូនខ្មែរជំនាន់ក្រោយបានដឹងផង៕

ប្រភព៖​ Rithy Angkor