តោះជួយស៊ែរម្នាក់មួយមក...បងប្រុសម្នាក់ ប្រកាសស្វែងរក លោកយាយកំសត់ម្នាក់ ដែលអង្គុយស្រក់ទឹកភ្នែក នៅក្នុងលូរ លោកនឹងផ្តល់កន្លែងស្នាក់និងអាហារដល់លោកយាយ...
ស៊ីហៀង
-

នៅមុននេះបន្តិចលើបណ្តាញសង្គមហ្វេសប៊ុកមួយដែលមានឈ្មោះថា មូលនិធិសប្បុរសធម៌នៃ គយក បានបង្ហោះសារ​ ប្រកាសស្វែងរក លោកយាយចំណាស់ម្នាក់ ដែលលូនចូលក្នុងលូរ ដើម្បីធ្វើជាកន្លែងជ្រកកោន។

នៅក្នុងគណនីហ្វេសប៊ុក បានរៀបរាប់ថា "សេចក្តីជូនដំណឹង÷ ខ្ញុំបាទ ផន ផល្លា ជាប្រធានមូលនិធិសប្បុរសធម៌នៃ គយក សូមប្រកាសរកលោកយាយដែលលូនចូលក្នុងលូរម្នាក់នេះផង?? មិនដឹងថា ស្ថានភាពរបស់គាត់យ៉ាងណានោះហើយទេ....? អ៊ីចឹងហើយ បើបងប្អូនណា បានដឹងអំពីដំណើររបស់គាត់ ឬមួយក៏បានប្រទះឃើញគាត់នៅកន្លែងណា សូមបងប្អូនមេត្តាទំនាក់ទំនងមកខ្ញុំផង ។ ដោយខ្ញុំមានបំណងចង់ជួយលោកយាយ ដោយផ្ដល់កន្លែងស្នាក់នៅឲ្យបានសមរម្យ មានម្ហូបអាហារគ្រប់គ្រាន់ និងថែទាំឱ្យល្អបំផុតរហូតដល់ដង្ហើមចុងក្រោយរបស់គាត់ផងដែរ ។ នេះជាលេខទូរស័ព្ទទំនាក់ទំនងរបស់ខ្ញុំ 012 324711; 093 324711 ។ សូមអរគុណ​ អ្នកម្តាយអើយអ្នកម្តាយកំសត់ពេកហើយ"។

អាស្រ័យហេតុនេះ សូមបងប្អូនទាំងអស់ដែលមានឃើញលោកយាយ ឬស្គាល់លោកយាយ មេត្តាជួយផ្តល់ដំណឹងដល់ ម្ចាស់គណនីហ្វេសប៊ុកខាងលើ ផង។ អរគុណ៕

ប្រភព៖​ មូលនិធិសប្បុរសធម៌នៃ គយក