អរគុណប្តីសំលាញ់... រយះពេល៤ឆ្នាំ នៃការមេីលថែ របស់គាត់ ប្រៀបដូចជាឪពុកដែរ មិនដែលឲ្យប្រពន្ធពិបាកចិត្តសូម្បីតែ១ដង...
ស៊ីហៀង
-

ស្នេហាប្រៀបដូចជារបស់មួយដ៏ស្រស់ស្អាត ដែលធ្វើឲ្យជីវិតគូររបស់អ្នកមានតែស្នាមញញឹម និងមានសុភមង្គល ក្នុងជីវិត។ ការមើលថែ ការថ្នាក់ថ្នម ការផ្តល់សុភមង្គលដល់មនុស្សដែលយើងស្រលាញ់ ស្មើរជីវិត និងធ្វើឲ្យដៃគូរជីវិតរបស់អ្នករស់នៅ យ៉ាងមានសុភមង្គលបំផុតនៅក្នុងជីវិត។

បើយើងងាកមកមើលពីជីវិតគូររបស់បងស្រីម្នាក់ ដែលជាម្ចាស់ហាង Benguet BelaShop Corporation គាត់ទើបតែទទួលបានកាដូរពីស្វាមីរបស់គាត់ ។ បងស្រីគាត់បានបង្ហោះរូបភាពស្វីត អមជាមួយកាដូរដែលគាត់ទទួលបានពីស្វាមី និងសារយ៉ាងខ្លីថា "ការសំពះដែលលេីសពីពាក្យថា អរគុណ ?? អរគុណសំរាប់ការអោយតំលៃក្នុងនាមជាភរិយារបស់គាត់❤️ រយះពេល4ឆ្នាំនៃការមេីលថែររបស់គាត់ប្រៀបដូចជាឪពុកដែរមិនដែរអោយប្រពន្ធពិបាកចិត្តសូម្បីតែ1ដង់ ?? My Everything ❤️ Bela Lee Terence Lee"។

ទន្ទឹមនឹងនេះ ក៏មានអតិថិជន ក៏ដូចជាប្រិយមិត្តដែលតែងតែតាមដាន រាល់ការឡាយវិដេអូរបស់ម្ចាស់ហាងរូបស្រស់ម្នាក់នេះ បានចូលរួមសម្តែងការត្រេកអរ និងជូនពរឲ្យបងស្រីមានសុភមង្គល រហូតទៅ៕

ប្រភព៖ Benguet BelaShop Corporation