ពូកែណាស់អាខាងបំផ្លាញអញ្ចឹងនោះ...ជនសង្ស័យ២នាក់ត្រូវសមត្ថកិច្ចមណ្ឌលគិរីឃាត់ខ្លួន បន្ទាប់ពីឃើញសត្វសេកចំនួន១០៩ក្បាលដែលជាសត្វកម្រស្ទើរតែផុតពូជទៅហើយ ដាក់ក្នុងដបទឹកសុទ្ធ...
ស៊ីហៀង
-

ខេត្តមណ្ឌលគិរី៖​ កម្លាំងសមត្ថកិច្ចចម្រុះប្រចាំស្នាក់ការប្រចាំបញ្ជានៅគីឡូម៉ែត្រលេខ ៥៩ ស្ថិតក្នុងភូមិអូរអាម ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២០ បានធ្វើការចាប់ឃាត់ខ្លួនជនសង្ស័យចំនួន​០២នាក់ ដែលបានជួញដូរសត្វព្រៃខុសច្បាប់នៅក្នុងខេត្តមណ្ឌលគិរី វត្ថុតាងមាន សត្វសេកចំនួន ១០៩ក្បាល និងម៉ូតូចំនួន០២គ្រឿង។

បច្ចុប្បន្នជនសង្ស័យទាំង២នាក់ និងវត្ថុតាងបានប្រគល់ជូនកម្លាំងជំនាញដែនជំរកសត្វព្រៃសីមា ដើម្បីចាត់ការបន្តតាមនីតិវិធី សូមបញ្ជាក់ថា ចំពោះសត្វសេកយើងបានធ្វើការប្រឡែង​ទៅវិញ នៅក្នុងទឹកដីខេត្តមណ្ឌលគិរី ៕