គួរឲ្យគោរពខ្លាំងណាស់...ឃើញអ្នកមីងម្នាក់ កំពុងតែអូសរទេះកាត់ក្តៅទាំងជើងទទេនោះ បងប្រុសម្នាក់ បានដោះស្បែកជើងជូនគាត់អ្នកមីងតែម្តង...
ស៊ីហៀង
-

ពិតជារឿងមួយដែលគួរឲ្យសរសើរខ្លាំងណាស់ ក្រោយពីបានឃើញទង្វើរដ៏ល្អរបស់យុវជនខ្មែរយើង ចេះជួយគ្នា ពិសេសពេលឃើញបងស្រីម្នាក់កំពុងតែអូសរទេះអេតចាយ ទាំងជើងទទេ នៅតាមផ្លូវ ធ្វើឲ្យពួកគាត់ មានចិត្តអាណិតដល់បងស្រី យ៉ាងខ្លាំង និងបានដោះស្បែកជើងជូនបងស្រីម្នាក់នោះ ពាក់តែម្តង។

បើយើងតាមផេក មួយដែលមានឈ្មោះថា Angkor Fresh គាត់បានបង្ហោះសារយ៉ាងខ្លី អមជាមួយនិងរូបភាពមួយសន្លឹកថា "អត់​ស្គាល់​បង​ប្រុសម្នាក់​នេះ ជា​នរណា​ទេ តែ​ឃើញ​គាត់​ដោះ​ស្បែក​ជើងជូនមីង​ម្នាក់​ ដែល​អូស​រទេះ​កាត់​ក្ដៅ​ទាំង​ជើង​ទទេ។ គួរ​ឱ្យ​គោរព​ខ្លាំង​ណាស់ អរគុណ​បងប្រុស ហើយ​ក៏​សុំ​ទោស​ដែល​យក​រូប​មក​បង្ហោះ!"។

ទន្ទឹមនឹងនេះ ក៏មានបងប្អូនជាច្រើន បានធ្វើការចែករំលែក តៗគ្នាជាច្រើន ក្រោយពីឃើញកូនខ្មែរយើងចេះជួយគ្នា ពិសេសគឺបានធ្វើរឿងមួយដែលគួរឲ្យគោរពយ៉ាងខ្លាំង ចំពោះទង្វើរដ៏ល្អមួយនេះ ។សូមឲ្យបងប្រុសទាំងពីរនាក់ ជួបតែសំណាងល្អ និងបន្តការជួយនេះតទៅ៕

ប្រភព៖​ Angkor Fresh