សូមប្រុងប្រយ័ត្នចំពោះស្រ្តីម្នាក់នេះផង...អធិការដ្ឋាននគរបាលក្រុងកំពង់ចាម សូមជម្រាបជូនបងប្អូនថា ស្ត្រីម្នាក់នេះ ជាមុខសញ្ញាដើរល្បួងក្មេងតូចៗ ដោះយកក្រវិល ខ្សែក ខ្សែជើង តាមសាលារៀន...
ស៊ីហៀង
-

នៅមុននេះបន្តិចនៅលើបណ្តាញសង្គមមួយដែលមានឈ្មោះថា កំពង់ចាម កំពង់ចិត្ត បានបង្ហោះសារសូមឲ្យសាធារណជន មេត្តាមានការប្រុងប្រយ័ត្នចំពោះស្រីម្នាក់ ដែលនៅក្នុងរូបនេះ ព្រោះជននេះ គឺជាមុខសញ្ញា ដើរល្បួងក្មេងតូចៗ ដោះយកក្រវិល ខ្សែក ខ្សែជើង តាមសាលារៀន បើបងប្អូនណាស្គាល់ រឺ បានឃើញស្រ្តីរូបនេះសូមរាយការណ៍មកសមត្ថកិច្ច តាមរយ:លេខ:088 7991665 និង 061 888872។

ដោយឡែកនៅក្នុងគណនីហ្វេសប៊ុកខាងលើបានរៀបរាប់ថា"អធិការនគរបាលក្រុងកំពង់ចាមសូមជម្រាបដល់សាធារណ:ជនទាំងអស់មេត្តាជ្រាបថា​៖​ ស្ត្រីម្នាក់នេះ ជាមុខសញ្ញាដើរល្បួងក្មេងតូចៗ ដោះយកក្រវិល ខ្សែក ខ្សែជើង តាមសាលារៀន បើបងប្អូនណាស្គាល់ រឺ បានឃើញស្រ្តីរូបនេះសូមរាយការណ៍មកសមត្ថកិច្ច តាមរយ:លេខ:088 7991665 និង 061 888872 ការរាយការណ៍របស់បងប្អូន ជាការជួយសង្គ្រោះដល់ក្មេងតូចៗ កុំអោយរងគ្រោះបន្តទៀត ! កូនគេកូនយើង សហការគ្នាចាប់ជនខិលខូចអោយបាន ! សូមអរគុណចំពោះការរាយការណ៍ និងការសហការ (យើងខ្ញុំនឹងរក្សាការសំងាត់ជូន) ដោយសេចក្តីគោរព ស្រលាញ់ "។

អាស្រ័យហេតុនេះ សូមបងប្អូនមេត្តាជួយចែករំលែកបន្ត ដើម្បីបងប្អូនមានការប្រុងប្រយ័ត្ន ចំពោះស្រ្តីម្នាក់នេះ ដែលជាជនខិលខូច ចូលចិត្តដើរល្បួងក្មេងដោះរបស់មានតំលៃ៕

ប្រភព​ អធិការក្រុងកំពង់ចាម