វាសនា​មនុស្ស​ មើល​មិន​ឃើញ​...ពីបុគ្គលិកផ្នែកលក់ ប្រាក់ខែ១៥០ដុល្លារ ក្លាយជាម្ចាស់​ហាងបីយូធីស្ទរ​ទាំង១០សាខា...
ស៊ីហៀង
-

កាលពីថ្ងៃទី១៦​ ខែមករា ឆ្នាំ២០២០ ម្ចាស់ហាង បីយូធីស្ទរ បានបង្ហើបពីជីវិតពិត កាលខ្លួនមិនទាន់មានហាង តស៊ូ ជំនះរហូតដល់មានហាង ដល់ទៅ១០កន្លែង ដែលធ្វើឲ្យមហាជន ពិតជាមានការស្ងប់ស្ងែងជាខ្លាំង។

ម្ចាស់ហាង បីយូធីស្ទរ ដែលត្រូវបានគេស្គាល់គណនីហ្វេសប៊ុករបស់គាត់ ដែលមានឈ្មោះថា Xiang Zobie គាត់បានបង្ហោះសារថា "រយះពេល6ឆ្នាំនៃការតស៊ូររបស់ខ្ញុំ​ មិនស្រួលពេកក៏មិនពិបាកពេក 2013 គ្រាន់តែជា​បុគ្គលិក​ផ្នែកsale​ប្រាក់ខែ150$ 2020 ជាម្ចាស់​ហាងបីយូធីស្ទរ​ទាំង10សាខា​ វាសនា​មនុស្ស​ មើល​មិន​ឃើញ​ ?។

ថ្ងៃនេះ​យេីង​មិនទាន់ជោគជ័យ​ មិនប្រាកថថាថ្ងៃក្រោយ​យេីង​នៅ​តែ​ក្រនោះទេ​។ ថ្ងៃនេះ​ យេីង​គ្មានឈ្មោះ​ តែថ្ងៃក្រោយ​យេីង​អាចក្លាយជាបុគ្គលល្បីឈ្មោះ​ម្នាក់ក៏ថាបាន​ បេី​ថ្ងៃនេះ​អ្នកមិនពេញចិត្ត​និង​បច្ចុប្បន្ន​កាលរបស់អ្នក​ សូម​រួសរាន់​ ក៏សាង​អនាគត​ដែលអ្នកចង់បាន​អោយ​លេចរូបរាងឡេីងអោយឆាប់​រហ័ស​​។ ត្រូវចាំ​ថា​ ពេល​មិនទាន់ជោគជ័យ​ សំដីយេីងសាបណាស់​ តែ​ពេលដែលយេីង​ជោគជ័យ​ សំដីយេីង​ប្រៃ​ដូច​មហា​សមុទ្រ​ចឹង​ ។ ខំប្រឹង​ឡេីង​ ពេលវេលា​ មួយម៉ោងៗ​ គឺមានតំលៃណាស់​ កុំអង្គុយតែ​មេីល​បំណាំ​គេ​ កុំ​ចាំចាប់​កំហុសគេ​ ត្រូវតែ​ទន្ទេញ​ក្នុងចិត្តថា​ សាងល្អបានល្អ​ អ្នកណា​ខំ​អ្នកនោះបាន​ ផុសនេះ​មិនមែនចង់អួត​ថា​ខ្លួនឯងអ្នក​មាន​ រឺក៏ជោគជ័យ​លេីសគេនោះដែរ​ តែ​គ្រាន់​ចង់​បង្ហាញ​ថា ពីមុន​ខ្ញុំក៏គ្មានអីដែរ​ 2013គ្រាន់តែជាបុ​គ្គលិក​ធម្មតា​ម្នាក់​ ខំប្រឹង​ណាស់​ រហូត​ដេីរមកដល់​ចំនុច​នេះ​ ទេីបចង់លេីក​ទឹកចិត្ត​ អ្នកទាំងអស់គ្នា​ អោយខំដូចខ្ញុំដែរ​ សំខាន់​ធ្វេីអីដែលខ្លួនពេញចិត្ត​ និង​មានក្តីសុខ​ នោះ​ភាព​ជោគជ័យ​ លុយ​ ផ្ទះ​ និងរត់​មក​រក​យេីង​ដោយ​ខ្លួនឯង ម្ចាស់ហាងបីយូធីស្ទរ"។

ក្រោយពីទទួលបានជោគជ័យ នៅក្នុងមុខរបររបស់ខ្លួនហើយនោះ ម្ចាងហាងរូបនេះ ក៏ទើបតែទិញកាដូរសម្រាប់ខ្លួនឯងផងដែរ នៅរថយន្តស៊េរីទំនើបមួយគ្រឿងផងដែរ៕

ប្រភព៖ Xiang Zobie