សូមជួយគាំទ្រផង...ផ្លែប៉េងប៉ោះស្រស់ៗ ថ្មីៗ ទើបតែបេះចេញពីចំការ បើបងប្អូនត្រូវយកទៅពិសារ ឬ យកទៅលក់បន្តនោះ អាចទំនាក់ទំនងបាន...
ស៊ីហៀង
-

កសិករខ្មែរយើងបានធ្វើការដាំដុះ បន្លែ ផ្លែឈើជាច្រើន​ សម្រាប់លក់ជូនបងប្អូនប្រជាជន នៅក្នុងស្រុក ដែលជាតម្រូវការរបស់អ្នកហូប ពិសេសគឺអ្នកចង់បានទៅលក់បន្ត ។ កាលពីថ្ងៃម្សិលមិញនេះ នៅលើបណ្តាញសង្គមហ្វេសប៊ុកមួយ គាត់បានបង្ហោះផ្លែប៉េងប៉ោះ ដែលមានផ្លែល្អ ដាំដោយកូនខ្មែរ ដែលមើលពីពិតជាល្អខ្លាំងណាស់ ស្រស់ៗផងដែរ ដែលទើបតែបេះចេញពីចំការថ្មីៗ ដើម្បីយកទៅលក់ តែនៅសល់៤០០គីឡូទៀត នៅមិនទាន់លក់អស់ ដូចនេះបើសិនជាបងប្អូនត្រូវការអាចទាក់ទងទៅរកទិញបាន។

នៅក្នុងគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Sopheab Leab គាត់មិនបានបញ្ជាក់ពីទីតាំង របស់គាត់នោះទេ ដោយម្ចាស់គណនីហ្វេសប៊ុក បានបង្ហោះសារថា "មានបងប្អូនណាត្រូវកាប៉េងប៉ោះដើម្បីយកទៅលក់បន្តអត់? ចំការយើងខ្ញុំមានប៉េងប៉ោះដើម្បីផ្គត់ផ្គង់ជូនបងប្អូនក្នុងមួយថ្ងៃចាប់ពី 400 គីឡូឡើងទៅ។មានចំណាប់អារម្មណ៍សូមទំនាក់ទំនងលេខទូរសព្ទ=086 543 741"។

ប្រសិនបើបងប្អូនចង់បាន អាចធ្វើការទាក់ទង ទៅកាន់លេខទូរស័ព្ទខាងលើ ដែលមានស្រាប់ ដើម្បីទិញផ្លែប៉េងប៉ោះ យកមកលក់បន្ត ឬក៏ ចង់ទិញសម្រាប់ពិសារនោះ អាចទំនាក់ទំនងលេខទូរស័ព្ទរបស់ប្អូនស្រីបាន៕

ប្រភព៖ Sopheab Leab