រំភើបណាស់...ទីបំផុតខ្ញុំបានជួបមនុស្សជាទីគោរពម្នាក់នេះហើយ ឆ្ងល់អស់លោកមួយចំនួន គ្រាន់តែធ្វើល្អដូចគាត់ ហេតុអ្វីក៏ពិបាកម្ល៉េះ ម៉េចបានដណ្តើមគ្នាសាងតែបាបអ៊ីចឹង?
ស៊ីហៀង
-

ប្រិយមិត្តជាច្រើន ប្រាកដជាបានស្គាល់ច្បាស់ពីវត្តមានលោក តាន់ គឹមសួរ ដែលបានធ្វើវិដេអូអប់រំជាច្រើន និងបានជួយដល់ក្មេងស្រីៗជាច្រើន ដែលរងគ្រោះ ជាពិសេសលោកក៏បានចូលរួមអភិរក្សព្រៃឈើ ផងដែរ។

ដោយឡែកកាលពីថ្ងៃម្សិលមិញ​នេះ តាន់ គឹមសួរ បានបង្ហាញក្តីរំភើប និងត្រេកអរ បំផុត ពេលបានជួបនិងបានថតជាមួយនិងឯកឧត្តម គួច ចំរើន និងភរិយា ។ លោកតាន់ គឹមសួរ បានរៀបរាប់នៅក្នុងគណនីហ្វេសប៊ុកថា "ទីបំផុតខ្ញុំបានជួបមនុស្សជាទីគោរពម្នាក់នេះហើយ??? ឆ្ងល់អស់លោកមួយចំនួន គ្រាន់តែធ្វើល្អដូចគាត់ ហេតុអ្វីក៏ពិបាកម្ល៉េះ ម៉េចបានដណ្តើមគ្នាសាងតែបាបអ៉ីចឹង?"។

ក្រោយពីលោកបានបង្ហោះសារភ្លាម ស្រាប់តែមានបងប្អូនជាច្រើន បានបង្ហាញក្តីពេញចិត្ត គោរពស្រលាញ់ ចំពោះឯកឧត្តម គួច ចំរើន និងភរិយា ព្រមទាំងពាក្យជូនពរ​ដល់លោក ឲ្យមានសុខភាពល្អ ៕

ប្រភព៖ Tan Kimsour