ប្អូនប្រុស ហុង ភារិន ចែករំលែកវិដេអូ ពីវិធីសាស្រ្ត និង ​ទិចនិច ធ្វើឲ្យមានការចងចាំល្អ... មានវិដេអូ
ស៊ីហៀង
-

 បងប្អូនជាច្រើនប្រាកដជាស្គាល់ ប្អូនប្រុស ហុង ភារិន ដែលគ្រប់គ្នាបានស្គាល់ និងជាប់ងារជា មនុស្សអច្ឆរិយកម្ពុជា ដែលអាចចងចាំបានយ៉ាងល្អ នៅក្នុងការប្រកួតប្រជែង នៅក្នុងកម្មវិធីដ៏ល្បីឈ្មោះមួយនៅប្រទេសថៃ។ កាលពីថ្ងៃម្សិលមិញនេះ លោកក៏បានធ្វើការចែករំលែកអំពីវិដេអូ របស់លោក ដែលមានបង្ហាញពីវិធី ចងចាំ ទាំងតួលេខ ជាដើម។

នៅក្នុងគណនីហ្វេសប៊ុករបស់លោកបានបង្ហោះសារថា​"នេះជាលេីកដំបូងដែលខ្ញុំធ្វេីវិឌីអូ​ ដូច្នេះបេីសិនមានកំហុសឆ្គងត្រង់កន្លែងណាសូមមេត្តាអធ្យាស្រ័យផង​។ ??? បេីសិនមានចម្ងល់ទាក់ទងនឹងការចងចាំអាច ខមិន​ (comment) នៅខាងក្រោមវីឌីអូបាន ខ្ញុំនឹងព្យាយាមឆ្លេីយតបតាមដែលអាចធ្វេីបាន។ សង្ឃឹមថាវីឌីអូនេះអាចជាប្រយោជន៍បន្តិចបន្តួចសំរាប់បងប្អូនទាំងអស់គ្នា។ ???សំរាប់អ្នកខមិន​(comment)និងស៊ែរដំបូង​(share)គេ នឹងទទួលបានសៀវភៅpdfមួយក្បាលទាក់ទងការចងចាំពីខ្ញុំបាទ"។

អាស្រ័យហេតុនេះ បើបងប្អូនមានចម្ងល់ អាចខមិនសួរប្អូនប្រុសបាន ពីវិធីសាស្រ្តនៅក្នុងបង្កើនការចងចាំ របស់លោកអ្នក។ អ្វីដែលសំខាន់ នៅពេលដែលលោកអ្នកគិតថា ពិបាកនៅក្នុងការចងចាំនោះ សូមកុំបង្ខំព្រោះថាការចងចាំរបស់មនុស្សយើងម្នាក់ៗ មិនដូចគ្នានោះទេ អញ្ចឹងហើយ ត្រូវធ្វើដំណើរ ឬ ស្រាវជ្រាវបន្ថែមទៀត ពីជនល្បីនៅលើពីភពលោក ៕

សូមទស្សនាវិដេអូទាំងអស់គ្នា៖