ខឹងពេក...ឌីជេ ណា ណា ថា ស្អប់មនុស្សប្រុសមួយចំនួន ដែលធ្វើល្អដូចជាស្រលាញ់ដើម្បីយកខ្លួនប្រាណគេ តែមិនព្រមរៀបការ មិនទទួលខុសត្រូវ មនុស្សបែបនេះ សូមឲ្យចុះន រ កឲ្យអស់ទៅលោក...
ស៊ីហៀង
-

បងប្អូនយុវជន យុវតីជាច្រើន តែងតែតាមដាន ឬ ស្តាប់វិទ្យុស្រ្តី ១០៣.៥ រាជធានីភ្នំពេញ កម្មវិធីវិធី វិថីយុវវ័យ ដែលមានឌីជេ ណាណា និង បងប្រុស សំនឿន ជាពិធីករ ពិធីការនី ដែលបានជួយដោះស្រាយរាល់បញ្ហា របស់ប្រិយមិត្តយុវជន យុវតី។ 

ជាក់ស្តែងនៅក្នុងគណនីហ្វេសប៊ុករបស់ Dj NanaTips តែងតែបង្ហោះសារ ដែលពោលពេញទៅដោយអត្តន័យអប់រំ និងបណ្តុះគំនិត យុវវ័យ ឲ្យចេះមើលសៀវភៅ ព្រោះថា​សម័យនេះ មានបងប្អូនជាច្រើន គាត់តែងតែយកចិត្តទុកដាក់ កាន់ទូរស័ព្ទដៃ ច្រើនជាកាន់សៀវភៅ ដូចនេះហើយទើបអ្នកនាង ចង់បណ្តុះគំនិតដល់បងប្អូនឲ្យងាកមកចាប់អារម្មណ៍កាន់សៀវភៅខ្លះ ដើម្បីជាប្រយោជន៍។

ដោយឡែក កាលពីថ្ងៃម្សិលមិញ ដោយសារតែខឹងនឹងមនុស្សមួយចំនួន ខ្លាំងពេក ឌីជេណាណា បានបង្ហោះសារ យ៉ាងខ្លីមួយឃ្លា ពាក់ព័ន្ធទៅនឹង មនុស្សប្រុសមួយចំនួន ចូលចិត្តប្រើពាក្យផ្អែមល្អែមបោកចិត្តស្រី ហើយពេលបានគ្រប់យ៉ាងហើយនោះ ក៏បោះបង់គ្នាចោល ឲ្យរស់នៅក្នុងទុក្ខវេទនា និងមានវិប្បដិសារីអស់មួយជីវិត។ ដឹងទេថាគាត់ត្រូវឆ្លងកាត់អ្វីខ្លះ ក្រោយពេលដែលយើងបាន រស់នៅជាមួយគេហើយ បោះបង់គាត់ចោល។ គាត់ត្រូវអាប់អោនកិត្តិយស មិនថាគ្រួសារ ឬក៏ខ្លួនគាត់ផ្ទាល់នោះទេ គឺត្រូវឈឺចាប់ដោយសារតែទង្វើររបស់យើង ដែលមិនទទួលខុសត្រូវ ។ គាត់ត្រូវខ្មាស់គេ ដែលមានមនុស្សប្រុសដូចជាយើងធ្វើជាសង្សារ គាត់ត្រូវខ្មាស់គេ ដែលមានយើង ធ្លាប់តែបណ្តើរឲ្យមិត្តភក្តិបានឃើញ និងហៅយើងថាសង្សារពេញៗមាត់ ។ អ្វីដែលសំខាន់នោះ គឺត្រូវខ្មាស់គេ ដែលស្រលាញ់មនុស្សប្រុសម្នាក់ ដែលមិនទទួលខុសត្រូវបែបនេះ។

អ្នកនាង បានបង្ហោះសារថា "ធ្វើល្អដូចជាស្រលាញ់ដើម្បីយកខ្លួនប្រាណគេ តែមិនព្រមរៀបការ ហើយប្រាប់ថាគ្រាន់ជាមនុស្សសំខាន់ តែចិត្តមិនបានស្រលាញ់។ សូមឲ្យមនុស្សបែបនេះចុះន រ កឲ្យអស់ទៅលោក។ (ខឹងជំនួសប្រិយមិត្ត)"៕

ប្រភព៖ Dj NanaTips