ពិតជាស្តាយ មេឃក្តៅពេកដើមឈើក៏មិនសូវមានទើបបណ្តាលឲ្យកូនដំរីមួយក្បាលនេះស្លា ប់ យ៉ាងវេទនា
ស៊ីហៀង
-

មណ្ឌលគិរី ៖ សត្វដំរីមួយក្បាលត្រូវបានគេប្រទះឃើញនៅក្នុងព្រៃភ្នំព្រេច ហើយគេឃើញនៅកាលពីព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០២០ ក្នុងស្ថានភាពហត់អស់កម្លាំងខ្លាំង និងមានជំងឺនៅត្រង់អវយវៈពោះ និងមាត់ ស្ថិតនៅក្រោមបរិយាកាស និងអាកាសធាតុក្ដៅ។

បន្ទាប់មកក្រសួងបរិស្ថានបានគូសបញ្ជាក់ថា ក្រុមការងារបានធ្វើអន្តរាគមន៍ជួយសង្គ្រោះភ្លាមៗ ដោយមានការចូលរួមពីអង្គការដៃគូ ដែលអាចធ្វើឲ្យកូនសត្វដំរីព្រៃ១ក្បាលនេះងើបឈរ និងដើរបាន។ ចាប់ពីយប់ថ្ងៃទី១៧-១៨-១៩ ខែមករា ឆ្នាំ២០២០ ក្រុមការងារបានខិតខំជួយសង្គ្រោះដោយបន្តការថែទាំ យ៉ាងយកចិត្តទុកដាក់បំផុត ដើម្បីអាចឲ្យកូនសត្វដំរី ១ក្បាលនេះ ឆាប់ជាសះស្បើយពីស្ថានភាពជំងឺ។

ជាអកុសលនៅវេលាយប់ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២០ កូនសត្វដំរីព្រៃ១ក្បាលនេះចាប់ផ្ដើមអស់កម្លាំង លែងកម្រើក លែងទទួលចំណី និងទឹក រហូតដល់វេលាម៉ោង៣ទៀបភ្លឺឈានចូលថ្ងៃទី២០ ខែមករា ឆ្នាំ២០២០ ស្ថានភាព និងអាការៈរោគសញ្ញាជំងឺរបស់កូនសត្វដំរី១ក្បាលនេះ បានបា ត់បង់ជី វិតគួរឲ្យសង្វេគ។