សំណាងផ្ទួនៗ ថ្ងៃនេះប្អូនស្រី មរកត បានទទួលអំណោយពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
ស៊ីហៀង
-

ភ្នំពេញ ៖ នៅកាលពីប៉ុន្មានថ្ងៃកន្លងទៅនេះនៅលើបណ្តាញសង្គមហ្វេសប៊ុកហាក់បីកំពុងតែមានការផ្ទុះខ្លាំងរឿងក្មេងស្រី កែវ​មរកត​ អាយុ​១៤ឆ្នាំ​ រៀន​ថ្នាក់​ទី៨​ នៅ​វិទ្យាល័យ​ ហ៊ុនសែន​ ប៊ុន​ រ៉ានី​ ផ្សារ​ដេីមថ្កូវ​ ត្រូវបានក្មេងស្រីមួយក្រុមបាននាំគ្នាធ្វើការព្រួតវាយធ្វើបាប លើរាងកាយយ៉ាងសា ហាវ ដូចជាសត្វធាតុ ឃើញហើយពិតជាខ្លោ ច ចិត្តខ្លាំងណាស់ ។

ទន្ទឹមនិងនេះដែរបន្ទាប់ពីបានមានការបែកធ្លាយនៅវិដេអូវាយធ្វើបាបនេះរួចបានធ្វើឲ្យគ្រួសារជនរងគ្រោះជាពិសេសឪពុកម្តាយមានអារម្មណ៍តក់ស្លុតខ្លាំងព្រោះទទួលយកមិនបាននៅសកម្មភាពដែលក្មេងស្រីមួយក្រុមនោះបានវាយធ្វើបាបមកលើកូនស្រីរបស់ខ្លួនយ៉ាងដូច្នេះ ព្រោះតាំងពីតូចដល់ធំគាត់មិនដែលហានវា យធ្វើបាបទៅលើកូនស្រីរបស់គាត់ទេ​គាត់ស្រលាញ់កូនគាត់ដូចជាកែវភ្នែកអញ្ចឹង ។

ជាមួយគ្នានេះដែរបន្ទាប់ពីបានឃើញដូច្នេះហើយខាងក្រុមគ្រួសាររបស់ប្អូនស្រីរងគ្រោះបាននាំកូនស្រីរបស់ខ្លួនទៅដាក់ពាក្យបណ្តឹង ទៅកាន់សម្ថតកិច្ចដើម្បីធ្វើការឃាត់ខ្លួនក្រុមក្មេងស្រីទំនើងមួយក្រុមនោះដើម្បីយកមកសួរនាំឲ្យដឹងមូលហេតុនិងដំណើរដើមទងដែលធ្វើឲ្យឈានដល់ការវាយធ្វើបាបកូនគាត់ដូច្នេះ ។

មកដល់ពេលនេះចំពោះរឿងនេះត្រូវបានបញ្ចប់ទៅហើយដោយខាងជនរងគ្រោះ ព្រមទទួលសំណងពីខាងជនសង្ស័យចំនួន២០០០$ ដើម្បីធ្វើការបញ្ចប់រឿងនេះ ប៉ុន្តែចំពោះការទទួលសំណងលុយនេះត្រូវបានមហាជនជាច្រើនបានសម្តែងនៅអារម្មណ៍មិនពេញចិត្តខ្លាំងព្រោះសំណងនេះវាមិនសាកសមទៅនិងទង្វើរបស់ក្មេងស្រីទំនើងមួយក្រុមនេះទាល់តែសោះ ។

យ៉ាងណាមិញនៅថ្ងៃនេះដែរ  កាកបាទក្រហម​ កម្ពុជា​ បាន​នាំ​អំណោយ​ថវិកា​ចំនួន​២លាន​រៀល​ រួមជាមួយ​គ្រឿង​ឧបភោគ​មួយចំនួ​នយកមកជូនដល់ប្អូនស្រី​ ស្រ៊ុន​ កែវ​មរកត​ ដេីម្បី​ជាការ​លេីក​ទឹកចិត្ត​ ក៏ដូចជា​ជម្រុញ​ដល់ក្មេងស្រីរូបនេះឲ្យឈប់មានការ​ភ័យខ្លាច​ និង​បន្ត​ការខិតខំ​សិក្សា​ដេីម្បី​អនាគត​ភ្លឺ​ត្រចះត្រចង់​ទៅថ្ងៃមុខ។

បន្ទាប់ពីទទួលអំណោយនេះរួចប្អូនស្រី ស្រ៊ុន​ កែវ​មរកត​ ក៏បានធ្វើការបង្ហោះថ្លែងអំណគុណទៅដល់កាកបាទក្រហម​ កម្ពុជាយ៉ាងដូច្នេះថា ៖ «សូមថ្លែងអំណរគុណយ៉ាងក្រៃលែងដល់លោកអ៊ុំខាងកាកបាទក្រហមកម្ពុជា ដែលបា​ន​អញ្ជើញមកសួរសុខទុក្ខរូបនាងខ្ញុំ ដែលជា ជន រង គ្រោះ ដល់ផ្ទះ» ៕