ចាប់បានហើយបងប្អូន...ទីបំផុតសមត្ថកិច្ចធ្វើការឃាត់ខ្លួន ចោរលួចឡាន ម៉ាក NX 200T បានហើយ...
ស៊ីហៀង
-

កាលពីប៉ុន្មានថ្ងៃមុន​មានករណីចោរលួចរថយន្ត ម៉ាក NX 200T ពណ៍ស ផ្លាកលេខ 2AY - 6695 វេលាម៉ោង ១១ និង០០ ថ្ងៃត្រង់ ទីតាំងបាត់នៅផ្ទះ ម្តុំចោមចៅ សង្កាត់ចោមចៅ ខណ្ឌដង្កោរ រាជធានីភ្នំពេញ។នេះបើយោងតាមគណនីហ្វេសប៊ុករបស់ម្ចាស់មានឈ្មោះថា Nin Nin។

ក្រោយពីធ្វើការស៊ើបអង្កេតរួចមក ពេលនេះសមត្ថកិច្ចក៏បានធ្វើការឃាត់ខ្លួនជនសង្ស័យហើយ ដែលនៅក្នុងផេកផ្លូវការរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លោកបានធ្វើការផ្សាយថា "អធិការដ្ឋាននគរបាលខណ្ឌសែនសុខ ជនសង្ស័យលួចរថយន្ត Lexus 200T ត្រូវបានចាប់ខ្លួន

នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២០ វេលាម៉ោ១៣ និង២០នាទី ប៉ុស្តិ៍នគរបាលរដ្ឋបាលគោកឃ្លាង បានសហការជាមួយនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ធ្វើការត្រួតពិនិត្យនៅយានដ្ឋានជួសជុលរថយន្ត ០១កន្លែងឈ្មោះ ស្ថិតនៅភូមិត្រេពាំងស្វាយ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ និងបានឃាត់ខ្លួនម្ចាស់យានដ្ឋាន០១នាក់ ឈ្មោះស្រេង ម៉េងស្រៀង ភេទប្រុស អាយុ២៧ឆ្នាំ ស្នាក់នៅក្នុងយានដ្ឋានខាងលើ ពាក់ពន្ធ័ករណីបាត់រថយន្តនៅសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ និងបានដកហូតរថយន្ត០១គ្រឿង ម៉ាកlexus ២០០t គ្មានស្លាកលេខ ។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងត្រូវបានបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ និងកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌដេីម្បីយកទៅធ្វើការបន្ត "។

ប្រភព៖​ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ