តើដាច់ចិត្តទេ ជួយស៊ែរផងណា មនុស្សល្អអើយ ប្អូនពីរនាក់នេះគាត់កំពុងលំបាកខ្លាំង ៨ ថ្ងៃហើយដែលម្តាយស្លាប់ចោល អត់បាយហូបអ់កន្លែងនៅ កំសត់ណាស់
ស៊ីហៀង
-

កណ្តាល ៖ ក្មេងពីរនាក់កំពុងតែស្រែកដង្ហោយស្វែរកសេចក្តីអាណិតអាសូរ និងជំនួយពីជនរួមជាតិទាំងឡាយព្រោះពេលនេះក្មេងកំព្រាទាំងពីរនាក់នេះគាត់មិនមានម្តាយនៅមើលថែដូចមុនទៀតទេ ព្រោះរយៈពេល៨ ថ្ងៃហើយដែលម្តាយជាទីពឹងរបស់ពួកគាត់បានលាចាកពីលោកនេះទៅ ចោលពួកគាត់ដោយទុកគាត់ក្មេងទាំងពីរនាក់នេះត្រូវរស់នៅកំព្រាគ្មានទីពឹងនិងគ្មានភាពកក់ក្តៅពីឪពុកម្តាយ ពេលខ្លះពួកគាត់ទាំងពីរនាក់បងប្អូននេះ មិនមានអីហូបទេ លុយកាក់ក៏គ្មានហើយពេលនេះដីផ្ទះដែលសុំគេជ្រកកោនកន្លងមកនោះ ពេលនេះត្រូវម្ចាស់ដីដេញឲ្យចេញពីដីរបស់គេទៀត ពិតជាអាណិតខ្លាំងណាស់ ។

យ៉ាងណាមិញនេះបើយោងទៅតាមការបង្ហោះរបស់គណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា  Siek Bunnary បានធ្វើការបង្ហោះឲ្យដឹងនៅលើបណ្តាញសង្គមហ្វេសប៊ុកថា ៖ “ពិតជាអាណោចអាធមណាស់ ម្តាយស្លា ប់ចោល គេដេញចេញពីដីគេទៀត តើក្មួយៗទៅពឹងនរណា នរណាចិញ្ចឹមក្មួយៗទៅ ក្មួយៗនៅភូមិ​ព្រែក​ឫស្សី​ ឃុំព្រែក​ឫស្សី​ ក្រុង​តាខ្មៅ​ ខេត្ត​

កណ្ដាល រស់នៅលើដីគេ ពេលនេះម្តាយក្មួយស្លា ប់ចោលបាន 8ថ្ងៃហើយ ម្ចាស់ដីបានរើឥវ៉ាន់ក្មួយៗចេញហើយដេញចេញពីដី។ សូមបងប្អូនជួយក្មួយៗផង អាណិតក្មួយខ្លាំងណាស់ លេខខ្ញុំបាទ 0967080007 012540401 ABA 000384295″។ ប្រភព៖ Siek Bunnary