លៀង ចាន់ឡា ចំណាយលុយចាក់ច្រមុះថែមលើកសម្រស់របស់នាងឲ្យកាន់តែស្អាត ប្លែកមួយកម្រិតបន្ថែមទៀត
ស៊ីហៀង
-

ភ្នំពេញ៖  អូយ ឃ្យូត ម្លេះទេ លៀង ចាន់ឡា បងប្អូនច្បាស់ជាបានស្គាល់រួចមកហើយ បន្ទាប់ពីនាងបានត្រូវបានអ្នកចិត្តធម៌មួយរូប បានធ្វើការកែប្រែមុខមាត់របស់នាងឲ្យស្អាតប្លែកដូចមនុស្សថ្មីអញ្ចឹង ប៉ុន្តែងបន្ទាប់ពី ចាន់ឡា បានធ្លាប់និយាយពាក្យសម្តីមិនសមរម្យមួយចំនួនទៅអ្នកគាំទ្ររបស់នាងម្នាក់ទើបធ្វើឲ្យមហាជនមួយចំនួនមានការរើសអើងទៅលើរូបនាង ។

យ៉ាងណាមិញបន្ទាប់ពីកែមុខមាត់បានស្អាតបាទហើយគេសង្គេតឃើញថា ចាន់ឡា ហាក់បីមានហាងឆេងគ្រាន់បើដែរនៅក្នុងវិស័យសិល្បះបន្ទាប់ពីនោះមកស្រាប់តែស្ងាត់ទៅវិញជាច្រើនខែបន្ទាប់ពីប្រឡងX Factor រួច បន្តែមួយរយៈក្រោយមកនេះ ចាន់ឡា ហាក់បីមានសន្ទុះឡើងវិញ និងមកជាមួយនិងសម្រស់ ស្អាតប្លែក ច្រមុះស្រួច ចង្កាV ជាងមុន រីឯការតែងខ្លួនក៏ប្លែក មើលសឹងមិនស្គាល់ពោលគឺប្រែសឹង១៨០ដឺក្រេតែម្តង។

ក៏ប៉ុន្តែមុខមាត់កែស្អាតមិនទាន់បានប៉ុន្មានផង ពេលនេះតារាស្រីរូបនេះបានចាក់ច្រមុះបន្ថែមឲ្យមើលទៅឃើញកាន់តែស្រួចស្អាតជាងមុន ទាំងនេះបើយោងតាមរូបភាពដែលនាងបង្ហោះ ក៏ដូចជាពាក្យសម្តីដែលនាងបានរៀបរាប់ប្រាប់ហ្វេនៗ។

មិនត្រឹមតែប៉ុណ្ណោះទេបន្ទាប់ពីបានឃើញដូច្នេះហើយមហាជនជាច្រើនបានកើតមានអារម្មណ៍ភ្ញាក់ផ្អើលខ្លាំង ដែលនាងហ៊ានកែបន្ថែមឲ្យមើលទៅឃើញកាន់តែស្អាត ទោះបីជាចំណាយលុយច្រើនយ៉ាងណាក្តី មហាជនក៏បានសរសើរនាងមិនដាច់ពីមាត់ទេ ថានាងពិតជាមានរូបសម្រស់កាន់តែស្អាតឡើងទៅពីមួយថ្ងៃទៅមួយថ្ងៃហើយ ពិតជាមិនគួរឲ្យជឿរសោះ ។