ប្រជាជនខ្មែរ គួរស៊ែរ និងប្រុងប្រយ័ត្ន គិតមកដល់ពេលនេះ អ្នកឆ្លងវីរុសផ្លូវដង្ហើមថ្មី នៅចិនបានស្លា ប់ចំនួន ១៧នាក់ហើយ (វិដេអូ)
ស៊ីហៀង
-

(ភ្នំពេញ)៖ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានបញ្ជាក់ឲ្យដឹងថា គិតរហូតមកដល់ព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០២០នេះ នៅប្រទេសចិន អ្នកឆ្លងជំងឺរលាកសួត ដែលបង្កឡើងដោយវីរុសកូរ៉ូណាប្រភេទថ្មី បានកើនឡើងដល់៥៧១នាក់ហើយ ក្នុងនោះមាន១៧នាក់បានស្លា ប់ និង៥៩នាក់កំពុងស្ថិតក្នុងសភាពធ្ងន់ធ្ងរ។

វីរុសផ្លូវដង្ហើមនេះត្រូវបានរកឃើញ នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ ​វាធ្វើឲ្យប្រព័ន្ធផ្លូវដង្ហើម (សួត) ចុះទន់ខ្សោយខ្លាំង។​​ ក្រុមជំនាញវេជ្ជសាស្ត្រចិន សង្ស័យថាវីរុសផ្លូវដង្ហើមនេះ បានកកើតឡើងនៅក្នុងទីផ្សារលក់គ្រឿងសមុទ្រ ដ៏ល្បីល្បាញមួយប្រចាំទីក្រុង។ វាកំពុងតែរីករាលដាលទៅដល់ទីក្រុងប៉េកាំង ចុងឈីង សៀងហៃ ម៉ាកាវ តៃវ៉ាន់ និងហុងកុងផងដែរ ខណៈមនុស្សស្លា ប់ទាំងអស់ គឺស្ថិតនៅទីក្រុងវូហាន ដែលជាប្រភពដើមនៃវីរុស ហើយអ្នកជំងឺភាគច្រើនបំផុតនៅក្នុងចំណោម ៥៧១នាក់ ក៏ស្ថិតនៅទីក្រុងនៃខេត្តហឺប៉ី (Hubei) ភាគកណ្តាលប្រទេសចិននេះផងដែរ។

ចំពោះករណី អាជ្ញាធរចិន និងប្រទេសកម្ពុជា បានកំពុងចាត់វិធានការយ៉ាងក្ដៅគគុកដើម្បីទប់ស្កាត់ការរីករាលវីរុសនេះក្នុងប្រទេសចិន និងបណ្តារប្រទេសផ្សេៗទៀតជាពិសេសកម្ពុជា ៕ សូមទស្សនាវិដេអូខាងក្រោម៖