លាក់បានល្អណាស់អាក្អូន...រថយន្តដឹកដំឡូងមី បង្កប់ឈើប្រណិត ត្រូវបានកម្លាំងអាវុធហត្ថខេត្តបានលុង ស្ទាក់ចាប់បាន និង....
ស៊ីហៀង
-

ខេត្តរតនគិរី÷ កាលពីវេលាម៉ោង៧ព្រឹកថ្ងៃទី២២​ ខែមករា ឆ្នាំ២០២០ កម្លាំងអាវុធហត្ថខេត្តសហការជាមួយអាវុធហត្ថក្រុងបានលុង ស្ទាក់ចាប់រថយន្តយីឌុបដឹកដំឡូងមីបង្កប់ឈើប្រណិតខុសច្បាប់ ០១គ្រឿង នៅចំណុចផ្លូវជាតិលេខ៧៨ ត្រង់់ចំណុចរង្វង់មូលយាយទូលចេកស្ថិតក្នុងភូមិ១សង្កាត់កាចាញក្រុងបានលុង ។

នៅក្នុងប្រតិបត្តិការនោះផងដែរ​ កងកម្លាំងយើងចាប់បានជនសង្ស័យចំនួនពីរនាក់ ទី១ ឈ្មោះ ឡុច សុភាព ភេទប្រុសអាយុ ២៤ឆ្មាំ(ជាអ្នកបើកបររយន្ត)និងម្នាក់ទៀតមានឈ្មោះ សាន សុីវត្ថា អាយុ២៣ ឆ្នាំជាព្រូឡាន អ្នកទាំងពីរមានស្រុកកំណើតរស់នៅខេត្តកំពុងចាម។

លោក ហៃ វណ្ណរ៉ា មេបញ្ជាការអាវុធហត្ថក្រុងបានលុងបានឲ្យដឹងថា មុននិងបង្រ្កាបរថយន្តដឹកដំឡូងមីបង្កប់ឈើប្រណិតល្មើសច្បាប់មួយគ្រឿងនេះដោយមានសេចក្តីរាយការពីក្រុមប្រជាពលរដ្ឋ ក្នុងស្រុកកូនមុំថា មានរថយន្តមួយគ្រឿងសង្ស័យដឹកដំឡូងមីបង្កប់ឈើសមត្ថកិច្ចតាមដងផ្លូវឃាត់មិនព្រមឈប់លុះរថយន្តមួយគ្រឿងនេះមកចំណុចខាងលើក៏កម្លាំងអាវុធហត្ថស្ទាក់ឃាត់ចាប់បានតែម្តង។

រថយន្តដែលកងកម្លាំងចាប់បាន រថយន្តយីឌុបដឹកដំឡូងមីបង្កប់ឈើប្រណិតខុសច្បាប់ ពាក់ស្លាកលេខ ភ្នំពេញ3A-7343 ។ លោកបានបន្តទៀតថា ម្ចាស់រថយន្តបានបង្កប់ឈើក្នុងសាក់សុីរថយន្តនិងក្នុងជញ្ជាំងទ្រុងរថយន្តដែលមានឈើចំនួនសរុប ៩១ដើម ស្មើនឹង២,៨៥៦ម៉ែត្រត្រីគុណ។

បន្ទាប់ពីកម្លាំងអាវុធហត្ថធ្វើការបង្ក្រាប បច្ចុប្បន្នវត្ថុតាងនិងមនុស្សទាំង ០២នាក់ ដែលបានឃាត់ខ្លួននោះត្រូវបានកម្លាំងអាវុធធ្វើកំណត់ហេតុប្រគល់ជូនព្រះរាជអាជ្ញាខេត្ត និងជំនាញរដ្ឋបាលព្រៃឈើផ្នែកលំផាត់ ដើម្បីចាត់ការបន្តតាមច្បាប់៕

ប្រភព៖ ប៊ីអិនអិន/ប៉ុស្ដិ៍ញ៉ូវ TV