រំភើបណាស់...ពិធីចុះហត្ថលេខាសម្រាប់គម្រោងជំនួយឥតសំណងរបស់ជប៉ុន សម្រាប់គម្រោងទ្រង់ទ្រាយតូចសន្តិសុខមនុស្សជាតិ...
ស៊ីហៀង
-

បើយោងតាមគណនីហ្វេសប៊ុករបស់ ស្ថានទូតជប៉ុននៅកម្ពុជា បានបង្ហោះសារយ៉ាងរំភើប ក្រោយពីបានរដ្ឋាភិបាលជប៉ុនបានផ្តល់ជំនួយសម្រាប់គម្រោងទ្រង់ទ្រាយតូចសន្តិសុខមនុស្សជាតិ, KUSANONE, នូវថវិកាសរុបចំនួន ១៧៩,៣០៨ ដុល្លារអាមេរិក សម្រាប់ការស្តារឡើងវិញនូវប្រព័ន្ធធារាសាស្រ្តក្នុងខេត្តកំពង់ចាមនិងពង្រឹងសហគមន៍កសិកម្មក្នុងស្រុកមេមត់និងតំបែរ ក្នុងខេត្តត្បូងឃ្មុំ។ 

នៅក្នុងគណនីហ្វេសប៊ុករបស់ ស្ថានទូតជប៉ុននៅកម្ពុជា បានរៀបរាប់ថា "“ពិធីចុះហត្ថលេខាសម្រាប់គម្រោងជំនួយឥតសំណងរបស់ជប៉ុនសម្រាប់គម្រោងទ្រង់ទ្រាយតូចសន្តិសុខមនុស្សជាតិ”

នៅថ្ងៃទី២២ ខែមករា រដ្ឋាភិបាលជប៉ុនបានផ្តល់ជំនួយសម្រាប់គម្រោងទ្រង់ទ្រាយតូចសន្តិសុខមនុស្សជាតិ, KUSANONE, នូវថវិកាសរុបចំនួន ១៧៩,៣០៨ ដុល្លារអាមេរិក សម្រាប់ការស្តារឡើងវិញនូវប្រព័ន្ធធារាសាស្រ្តក្នុងខេត្តកំពង់ចាមនិងពង្រឹងសហគមន៍កសិកម្មក្នុងស្រុកមេមត់និងតំបែរ ក្នុងខេត្តត្បូងឃ្មុំ។ រវាងឯកឧត្តម មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតនៃស្ថានទូតជប៉ុននិងអ្នកតំណាងអង្គភាពចំនួន ២ បានចុះហត្ថលេខាលើកិច្ចសន្យាផ្តល់ជំនួយរបស់ពួកគេ។ យើងជឿជាក់ថាជំនួយទាំងនេះនឹងជួយក្នុងការកែលម្អគុណភាពជីវិតសម្រាប់ប្រជាជននៅក្នុងតំបន់នីមួយៗនៃគម្រោង"។

ប្រភព៖​Embassy of Japan in Cambodia ស្ថានទូតជប៉ុននៅកម្ពុជា