គំរូល្អណាស់ ! យាយតាខ្មែរមួយក្រុមនាំភ្ញៀវបរទេសឲ្យដើរដោះស្បែកជើងនៅក្នុងប្រាសាទអង្គរវត្ត បើគាំទ្រជួយស៊ែរ១ផង
ស៊ីហៀង
-

គំរូល្អ ៖ ពិតជាគួរឲ្យគោរពខ្លាំងណាស់ កម្របានឃើញណាស់លោកយាយលោកតា គាត់បានកំពុងតែធ្វើឲ្យកូនខ្មែរមួយចំនួនភ្ញាក់ផ្អើលដោយសារតែដំណើរកម្សាន្តរបស់ពួកគាត់នៅក្នុងប្រាសាទអង្គរវត្តរបស់ខ្មែរយើង ដែលពិភពលោកស្គាល់ថាជាទីកន្លែងដែររំលេចនូវចម្លាក់រចនាល្អឥតខ្ចោះដែលបរទេសជាច្រើនកំពុងងឿយឆ្ងល់ពីសមត្ថភាពដ៏អស្ចារ្យរបស់ដូចតាខ្មែរសម័យមុន ។

បន្ទាប់ពីបានឃើញនៅសកម្មភាពទាំងនេះហើយកូនខ្មែរជាច្រើនបានសម្តែងនៅអារម្មណ៍ក្តុក្តួលព្រោះមិនសូវបានឃើញនៅសកម្មភាពទាំងនេះទេ ហើយសកម្មភាពទាំងនេះបានសម្តែងចេញពីចិត្ត ព្រោះតែស្រលាញ់ ព្រោះតែគោរពឲ្យតម្លៃនិងលើកស្ទួយរំលឹកដឹងគុណដល់បុព្វបុរសខ្មែរដែលលោកខំប្រឹងកសាងប្រាសាទនាៗជាច្រើនមកឲ្យកូនចៅជំនាន់ក្រោយបានឃើញបានដឹងបានស្គាល់ ថាខ្មែរពិតជាអស្ចារ្យ ខ្មែរពិតជាខ្លាំង នៅសម័យនោះ ។

គួរបញ្ចាក់ផងដែរថា​ចំពោះការដើរដោយជើងទទេនៅក្នុងប្រាសាទ ដែលសកម្មភាពទាំងនេះបង្ហាញអោយឃើញពីទង្វើគំរូមួយដល់កូនខ្មែរ ក៏ដូចជាបរទេសអោយបានដឹង និងអនុវត្តន៍តាមផងដែរ ដូច្នេះហើយកូនខ្មែរគួរតែយកគំរូតាមលោកតាលោកយាយមួយក្រុមនេះព្រោះសកម្មភាពនិងទង្វើដ៏ល្អបែបនេះគាត់កំពុងតែបង្ហាញប្រាប់យើងហើយថា«« បើកូនខ្មែរមិនឲ្យតម្លៃលើកស្ទួយរបស់ខ្លួន តើបរទេសណាគេឲ្យតម្លៃលើកស្ទួយរបស់យើងនោះ » ៕