អាណិតទេ មនុស្សដូចគ្នា គាត់កើតជំងឺមហារីកសុដន់ធ្ងន់ធ្ងរគ្មានលុយព្យាបាលទេ ជួយស៊ែររកអ្នកជួយផង
ស៊ីហៀង
-

កំពត ៖ ស្ត្រីម្នាក់បានធ្វើឲ្យមហាជនជាច្រើនកើតមានក្តីអាណិតអាសូរខ្លាំងទៅលើរូបគាត់ ពិតណាស់ដោយសារតែជីវភាពខ្វះខាតក្រីក្រខ្លាំងហើយខ្លួនកំពុងតែកើតជំងឺមហារីកសុដន់ទៀត រស់នៅលំបាកវេទនា ជាងស្លា ប់ទៅទៀតគ្មានទីពឹងគ្មានអ្នកមើលថែដូចគ្រួសារគេដ៏ទៃ ពិតជាអាណិតស្រ្តីម្នាក់នេះខ្លាំងណាស់ ។

យ៉ាងណាមិញនេះបើយោងទៅតាមកណនីហ្វេសប៊ុកដែលមានឈ្មោះថា Vibol Chorm បានធ្វើការលើកឡើងឲ្យដឹងនៅលើបណ្តាញសង្គមហ្វេសប៊ុកថា ៖ សូមសប្បុរសជនមេត្តាជួយគាត់ផង ??ជួយនាងផងបានទេ វេទនាណាស់កូនខ្ចីហើយកើតមហារីកសុដន់ទៀត រស់ជាងស្លា ប់ មួយថ្ងៃៗឈឺចាប់ផ្សាពេញទ្រូង ដេកមិនលក់ ហូបមិនចូល ពិបាកចិត្តពិបាកក្នុងខ្លួន ស្ទើរផុតម្តងៗ។

សព្វថ្ងៃនាងរស់នៅ ភូមិទួល ឃុំរបើក ស្រុកឈូក ខេត្តកំពត នៅក្នុងខ្ទមបាំងធាងដូង សុីអត់សុីឃ្លាន គ្មានអ្នកពឹង ឪពុកពិការ ម្តាយចាស់ ប្តីក៌ឈឺមិនមាំមួនដូចគេ។លេខទំនាក់ទំនងជួយនិងសួរពត៌មានTel: 093633500 Share យកបុណ្យរៀងៗខ្លួនទៅណាបងប្អូន ៕