អ្វីដែលខ្លាច កើតឡើងហើយ ! កង្ហារស្លាបវែងបានធ្លាកមកលើសិស្សម្នាក់បណ្តាលឲ្យរងរបួសធ្ងន់
ស៊ីហៀង
-

ហ្វេសប៊ុក ៖ ​យោងទៅតាមគណនីហ្វេសប៊ុកដែលមានឈ្មោះថា  Vin Jing បានធ្វើការបង្ហោរៀបរាប់នៅលើបណ្តាញសង្គមហ្វេសប៊ុកថា ៖ ១០ថ្ងៃមកហើយចាប់តាំងពីថ្ងៃកើតហេតុ ១៤ មករា ២០២០ រហូតមកដល់ថ្ងៃនេះ ២៤ មករា ២០២០។ ខាងសាលាពុំមានចំណាត់ការលើសំណងឲ្យសមស្របដល់នាងខ្ញុំជាជនរងគ្រោះដោយសារការធ្លាក់កង្ហារដែលមានសភាពចាស់របស់សាលានោះទេ។

ដោយតែងតែមានទំនុកចិត្តលើ IFL ទើបចង់ដោះស្រាយតាមសន្តិវិធី សម្របសម្រួលមិនចង់មានរឿងវែងឆ្ងាយនាំតែខាតពេលវាលានៃភាគីសងខាង និងខូចឈ្មោះវិទ្យាស្ថានដែលតែងតែល្បីឈ្មោះ ប៉ុន្តែចម្លើយដែលទទួលកន្លងមកគឺបានត្រឹមតែពាក្យ "សូមទោស" និង " ករណីនេះពុំមែនជាការធ្វេសប្រហែស និងមិនអើពើរបស់អង្គភាពឡើយ"។

គួរបញ្ចាក់ផងដែរថា ៖

- មុខរបួសលើផ្ទៃមុខជ្រៅត្រូវដេរដល់ទៅ ៥ថ្នេរ ដែលមុខ ជាបន្សល់ស្លាកស្នាម។

- បន្ទាប់ពី scan រួច ឆ្អឹងខ្ទង់ច្រមុះវៀច។

- បន្ទាប់ពីពិនិត្យនៅពេទ្យភ្នែក ឃើញថាបាតភ្នែកហើប មានឈាមដក់ ដែលបណ្តាលឲ្យគំហើញភ្នែកមានសភាពមិនប្រក្រតី។

•តើនឹងត្រូវអូសបន្លាយដល់ពេលណាទៀត ទើបមានដំណោះស្រាយយ៉ាងសមរម្យដល់អ្នករងគ្រោះ?

•តើអ្នកទាំងអស់យល់យ៉ាងណាចំពោះចម្លើយថា ករណីនេះពុំមែនជាការធ្វេសប្រហែស ?

ដោយក្តីអនុគ្រោះ